
ប្រទេសចិន នៅថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា)នេះ ជាថ្មីម្តងទៀត បានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងគោរពការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ខ្លួន ក្នុងការមិនគាំទ្រ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់» ជាមួយនឹងសកម្មភាពជាក់ស្តែង ដោយលោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងប៉េកាំង ខណៈពេលដែលឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ។
China urges US to honor commitment, stop arming Taiwan
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
ប្រទេសចិន នៅថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា)នេះ ជាថ្មីម្តងទៀត បានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងគោរពការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ខ្លួន ក្នុងការមិនគាំទ្រ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់» ជាមួយនឹងសកម្មភាពជាក់ស្តែង ដោយលោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងប៉េកាំង ខណៈពេលដែលឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby ថ្មីៗនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធានានូវសមត្ថភាពស្វ័យការពាររបស់កោះតៃវ៉ាន់ ដែលជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយនឹងបន្តលក់អាវុធទៅឲ្យកោះតៃវ៉ាន់។
លោក Chen បាននិយាយថា៖ «ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ បានរំលោភលើសេចក្តីថ្លែងការណ៍រួមទាំង៣ របស់ចិន-សហរដ្ឋអាមេរិក ជាពិសេសខដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ហើយប្រទេសចិនបានជំទាស់យ៉ាងដាច់អហង្ការ ចំពោះការលក់នេះ។ នាយកដ្ឋានពាក់ព័ន្ធនៃប្រទេសចិន ក្នុងឱកាសជាច្រើន បានបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ពួកគេ ក្នុងរឿងនេះ។ យើងជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ ចាត់វិធានការជាក់ស្តែង ដើម្បីគោរពការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ខ្លួន ដែលមិនគាំទ្រ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់» ហើយកុំនិយាយបែបនេះ តែធ្វើយ៉ាងនោះ។ ការពិតរាប់មិនអស់ បានបង្ហាញថា ការស្វែងរកឯករាជ្យភាពរបស់កោះតៃវ៉ាន់ តាមរយៈកម្លាំង ត្រូវបានរាំងស្ទះហើយ ហើយការទទូចសុំការគាំទ្រពីបរទេស ដើម្បីស្វែងរក «ឯករាជ្យភាពកោះតៃវ៉ាន់» នឹងនាំតែឲ្យមានការបំផ្លាញខ្លួនឯងប៉ុណ្ណោះ»៕