WHO និយាយថា ប្រព័ន្ធសុខភាពរបស់តំបន់ ហ្កាហ្សា ត្រូវតែទទួលបានការការពារ ខណៈជំងឺរីករាលដាល

2023/11/30 04:24:07 pm        113

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ ២៩ ខែវិច្ឆិកា បាន​អំពាវនាវ​ឱ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​សុខភាពដែលងាយរងគ្រោះនៅតំបន់ហ្កាហ្សាត្រូវតែទទួលបានការការពារ ខណៈ​តំបន់​​រងការ​ឡោមព័ទ្ធ​ហែកហួរ​ដោយ​សង្រ្គាម​មួយ​នេះ​ប្រឈម​នឹង​ការ​កើន​ឡើង​ហានិភ័យ នៃ​ជំងឺ​ឆ្លង និងបញ្ហាប្រឈមជាច្រើនទៀតនៅក្នុងការទប់ស្កាត់ជំងឺឆ្លងទាំងឡាយ។

កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាល​ពី​សប្តាហ៍​មុន​បាន​អនុញ្ញាត​ឱ្យអង្គការនេះ និងអង្គការផ្ដល់ជំនួយនានាបង្កើនការផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួន ប៉ុន្តែ​ជំនួយ​ទាំង​នេះមិន​អាច​គ្រប់​គ្រាន់ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន ២,៣​លាន​នាក់​នៅ​ហ្កាហ្សា​បានទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា មានតែមន្ទីរពេទ្យ ១៥ ប៉ុណ្ណោះ​ក្នុង​ចំណោម​មន្ទីរពេទ្យចំនួន ៣៦ កន្លែងរបស់តំបន់ហ្កាហ្សានៅតែដំណើរការ ប៉ុន្តែមន្ទីរ​ពេទ្យ​ទាំង​នោះ​ត្រូវ​បានផ្ទុកពេញដោយអ្នកជំងឺហួសចំណុះ។ 

អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​ឆ្លង​នៅ​ក្នុង​តំបន់​ហ្កាហ្សា ជាទីដែល​ចរន្ត នៃ​ការ​ចល័ត​ទីលំនៅ​ខាង​ក្នុង​នៃ​ចំនួន​ប្រជាជន​ទាំង​អស់​បាន​បណ្តាល​ឱ្យ​មាន​ភាពចង្អៀតណែន នៅក្នុងទីជម្រកនានា និងកន្លែងរស់នៅ​បណ្តោះ​អាសន្ន​ផ្សេង​ទៀត​។

ទីភ្នាក់ងារ​នេះបានកត់សម្គាល់ពីការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើលនៃកំណើនករណីជំងឺរាគរូស ជា​ពិសេស​ក្នុង​ចំណោមទារក និងកុមារ ហើយបានរកឃើញ សញ្ញា​ធ្ងន់ធ្ងរ​បំផុត​ជុំវិញ​ជំងឺ​ខាន់​លឿង​ដ៏​ច្រើន​នៅក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ។

លោក រីឆាត ភីភើខន (Richard Peeperkorn) អ្នកតំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​កាន់​កាប់ប៉ាឡេស្ទីនបានព្រមានថា ការបន្តកើត​មាន​អំពើ​ហិង្សា​ណាមួយ​អាច​បំផ្លាញ​គ្រឹះ​ស្ថាន​សុខាភិបាល និងធ្វើឱ្យកន្លែងថែទាំសុខភាព នានា លែងដំណើរការបានទាំងស្រុង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm