ក្រសួងយុត្តិធម៌៖ មន្ត្រីឥណ្ឌា នៅពីក្រោយគម្រោងធ្វើឃាត​អ្នកកាន់សាសនាស៊ីក​ម្នាក់​នៅសហរដ្ឋអាមេរិក

2023/11/30 09:39:55 am        70

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (២៩ វិច្ឆិកា) ថា មន្ត្រីរដ្ឋាភិបាល​ឥណ្ឌាម្នាក់​បាន​ដឹកនាំផែនការមិនជោគជ័យមួយ ដើម្បីធ្វើឃាតអ្នកផ្ដាច់ខ្លួនសាសនាស៊ីក ដែល​ជា​ពលរដ្ឋ​អាមេរិក នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងការប្រកាស​ពី​ការ​ចោទ​ប្រកាន់​លើ​បុរស​ម្នាក់​ដែល​ត្រូវ​បានចោទពីបទរៀបចំការប៉ុនប៉ងឃាតកម្ម។

រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង ម៉ានហាថាន (Manhattan) បាននិយាយថា លោក នីកហីល គូបតា (Nikhil Gupta) វ័យ ៥២ឆ្នាំ បានធ្វើការជាមួយបុគ្គលិករដ្ឋាភិបាលឥណ្ឌាម្នាក់ ដែល​ការ​ទទួល​ខុសត្រូវរបស់គេរួមមានសន្តិសុខ និងចារកម្ម ទៅលើផែនការ​ធ្វើ​ឃាតអ្នក​រស់​នៅ​ទីក្រុង​ញ៉ូវយ៉ក ម្នាក់ដែលតស៊ូមតិសម្រាប់រដ្ឋអធិបតេយ្យសម្រាប់សាសនាស៊ីក នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។

ក្រុម​ព្រះរាជអាជ្ញាមិនបានបញ្ចេញឈ្មោះមន្ត្រីឥណ្ឌា ឬគោលដៅនោះទេ បើទោះបី​ជា​ពួក​គេ​បាន​ពណ៌​នា​ជនរងគ្រោះថាជាពលរដ្ឋអាមេរិកដើមកំណើតនៅឥណ្ឌាក៏ដោយ។ ក្រុមមន្ត្រី​សហរដ្ឋ​អាមេរិក បានឲ្យឈ្មោះជនរងគ្រោះនោះថា លោក គូប៉ាតវ៉ាន ស៊ីញប៉ាននុន (Gurpatwant Singh Pannun) ជាពលរដ្ឋសញ្ជាតិពីរនៃសហរដ្ឋអាមេរិក និងកាណាដា។

លោក គូបតា ត្រូវបានចាប់ខ្លួនដោយក្រុមអាជ្ញាធរសាធារណរដ្ឋឆែក កាលពីខែមិថុនា ហើយ​កំពុង​រង់ចាំ​ការធ្វើបត្យាប័ន ហើយគេមិនអាចទាក់ទងលោកដើម្បីស្នើសុំការអត្ថាធិប្បាយបានទេ។

ការ​ចោទ​ប្រកាន់​នេះ​កើត​ឡើង​បន្ទាប់​ពី​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​របស់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន កាលពីសប្តាហ៍មុនបាននិយាយថា ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បាន​រារាំង​ផែនការ​សម្លាប់​អ្នកផ្ដាច់ខ្លួនសាសនាស៊ីក នៅសហរដ្ឋអាមេរិក និងបានចេញ​ការ​ព្រមាន​ដល់​ប្រទេស​ឥណ្ឌា អំពីការព្រួយបារម្ភថារដ្ឋាភិបាលនៅទីក្រុងញ៉ូវ ដេលី អាចជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am