នាយករដ្ឋមន្ត្រី Netanyahu៖ គ្មានផ្លូវដែលអ៊ីស្រាអែលបញ្ឈប់សមរភូមិប្រយុទ្ធ នៅហ្កាហ្សាឡើយក្រោយបញ្ចប់បទឈប់បាញ់

2023/11/30 05:08:51 pm        122

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានទទូចថា របប​នេះ​នឹង​វិល​ទៅ​រក​សង្គ្រាម​នៅ​តំបន់ហ្កាហ្សាវិញ បន្ទាប់ពីបញ្ចប់​បទ​ឈប់​បាញ់​រយៈពេល​៦​ថ្ងៃ​ជាមួយ​ចលនា​តស៊ូ​ប៉ាឡេស្ទីន ហាម៉ាស ។

លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូមួយកាលពីថ្ងៃពុធ ដោយនិយាយថា របប​អ៊ីស្រាអែល​មិន​ទាន់​សម្រេច​បាន​គោល​បំណង​ដែល​ខ្លួន​បាន​និយាយ​នៅ​ដើម​សង្រ្គាម​នៅ​តំបន់​ហ្កាហ្សាកាលពីដើមខែតុលានោះទេ។

លោកបាន​និយាយថា តាំងពីដើមសង្រ្គាមមក លោកបាន​កំណត់​គោល​ដៅ​បី​គឺ​ការ​លុប​បំបាត់​ក្រុម​ហាម៉ាស​នាំយកអ្នកដែលត្រូវបានក្រុមនេះចាប់យកទៅត្រឡប់មកវិញទាំងអស់ និងដើម្បីធានាថា តំបន់​ហ្កាហ្សានឹងមិនក្លាយជាការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ។ គោល​បំណង​ទាំង​បី​នេះ​នៅតែ​ជា​ចំណុចចម្បងដដែល។

លោក Netanyahu បានអះអាងថា រដ្ឋបាលរបស់លោកសម្រេចបានសមិទ្ធផលដ៏អស្ចារ្យមួយ ដោយ​ចង្អុលទៅការដោះដូរអ្នកទោសប៉ាឡេស្ទីន ជាមួយនឹងពលរដ្ឋអ៊ីស្រាអែល ដែល​ក្រុម​ហាម៉ាស​បាន​ចាប់ឃុំខ្លួន។ លោកបាននិយាយថាការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន គឺ​ជា​ការ​ស្រមើ​ស្រមៃ មុនពេលបទឈប់បាញ់ជាមួយក្រុមហាម៉ាស ត្រូវបានប្រកាសកាលពីសប្តាហ៍មុន។  

លោក Netanyahu បានបន្ថែមថា គ្មានផ្លូវដែលយើងមិនត្រឡប់ទៅសមរភូមិប្រយុទ្ធវិញ រហូត​ដល់​ទី​បញ្ចប់នោះទេ។ នេះជាគោលការណ៍របស់លោក។  

សេចក្តី​ថ្លែង​ការណ៍​នេះ​បា​ន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ការ​បញ្ចប់​នៃ​ការ​បន្ត​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា ដែលបានចូលជាធរមានកាលពីថ្ងៃសុក្រទី២៤ខែវិច្ឆិកា សប្ដាហ៍មុន ហើយ​ត្រូវ​បាន​បន្ត​រយៈ​ពេល​ពីរ​ថ្ងៃទៀតរហូតដល់ថ្ងៃពុធទី២៩វិច្ឆិកាសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm