កោះកុង៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបញ្ជាឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដែលប្រើធ្យូងថ្ម និងបញ្ជាឱ្យបញ្ឈប់ដំណើរការរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅមុនពេលកំណត់ផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់វិនិយោគិនទាំងឡាយដែលចង់បោះទុនវិនិយោគលើ គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនោះ សូមបញ្ឈប់គម្រោងវិនិយោគបែបនេះ ព្រោះ កម្ពុជាបានសម្រេចមិនឱ្យមានរោងចក្របែបនេះ ដំណើរការនៅកម្ពុជាទៀតនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានរម្លឹកឱ្យដឹងផងដែរថា កន្លងមកថ្មីៗនេះ សម្ដេចក៏បានសម្រេចឱ្យបញ្ឈប់គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅកោះកុង ដែ លអាចផ្ដល់ថាមពលអគ្គិសនីរហូតដល់ ៧០០ មេហ្គាវ៉ាត់ ឱ្យបញ្ឈប់ដំណើរការរួចហើយផងដែរ។
រោងចក្រដែលដំណើរការដោយធ្យូងថ្ម បានបង្កផលប៉ះពាល់ច្រើនដល់ការរស់នៅរបស់មនុស្ស ជាពិ សេសគឺផ្សែងដែលហុយចេញពីការដុតនោះ ដែលបង្កើតជាឧស្ម័នពុល បង្កឱ្យធ្លុះធ្លាយស្រទាប់អូហ្សូន ដែលការពារមិនឱ្យកម្ដៅព្រះអាទិត្យបុកចូលខ្លាំងមកផែនដីដែលមានមនុស្ស សត្វ និងរុក្ខជាតិនានា កំពុងស្ថិតនៅ៕ដោយ៖ គង់ ឌិន