យោងតាមសមាគមន៍ Kissinger Associates លោក Henry Kissinger ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាស និងជាអ្នកទូតដ៏មានឥទ្ធិពលដែលបម្រើការក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូប បានបន្សល់ទុកនូវដំណែលដែលមិនអាចលុបបំបាត់បាន លើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនោះ បានទទួលមរណភាពកាលពីថ្ងៃពុធ ២៩ វិច្ឆិកា ។

សមាគមន៍ Kissinger Associates បាននិយាយថាលោក Kissinger បានទទួលមរណភាពនៅគេហដ្ឋានរបស់លោកនៅរដ្ឋ Connecticut សហរដ្ឋអាមេរិក។