នៅអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឱ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយនៅ ហ្កាហ្សា

2023/11/30 05:54:33 pm        126

រដ្ឋមន្ត្រីការបរទេសចិន បានទាមទារ «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ និងមានក្តីសង្ឃឹមថា ការផ្អាកប្រយុទ្ធសម្រាប់បុព្វហេតុមនុស្សធម៌បច្ចុប្បន្ន នឹងពុំមែនជា ការផ្អាក មុនពេលការវាយលុកថ្មីនោះទេ។

លោក Wang Yi បាននិយាយទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ាថា «យើងគួរតែធ្វើការដើម្បីឲ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយនិងយូរអង្វែងជាមួយនឹងភាពបន្ទាន់ខ្លាំងបំផុត ដែលគ្មានតំបន់សុវត្ថិភាពនៅក្រោមការបាញ់កាំភ្លើង ហើយបើមានការប្រយុទ្ធគ្នា នោះនឹងនាំមកនូវការស្លាប់ និងការបំផ្លាញកាន់តែច្រើន។

លោក Wang បាននិយាយថា ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បាននាំឱ្យមានការបាត់បង់អាយុជីវិតមនុស្សស្លូតត្រង់យ៉ាងច្រើន ជាមហន្តរាយមនុស្សធម៌មិនធ្លាប់មានពីមុនមក ហើយផលប៉ះពាល់ហៀរចេញ នៅតែលេចឡើង។

លោកនិយាយថា ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃនៃការផ្អាកប្រយុទ្ធកន្លងផុតទៅនេះ នឹងពុំជាការផ្អាក នៅមុនពេលការវាយលុកថ្មីនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្ថែមទៀតសម្រាប់បទឈប់បាញ់គ្រប់ជ្រុងជ្រោយនិងយូរអង្វែង។

សកម្មភាពណាមួយ ដែលបំពានច្បាប់អន្តរជាតិ និងជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ គួរតែត្រូវបានថ្កោលទោស។ ប្រទេសចិនបញ្ជាក់ជាថ្មីនូវការប្រឆាំងចំពោះការដាក់ទណ្ឌកម្មរួមទៅលើប្រជាជននៅតំបន់ហ្កាហ្សា និងការប្រឆាំងរបស់យើងចំពោះការផ្ទេរដោយបង្ខំ ដែលផ្តោតលើជនស៊ីវិលប៉ាឡេស្ទីន។

លោក Wang បានបញ្ជាក់លើតម្រូវការដើម្បីធ្វើឱ្យដំណើរការឡើងវិញនូវទស្សនវិស័យនយោបាយចំពោះដំណោះស្រាយរដ្ឋពីរ ដោយមានការប្តេជ្ញាចិត្តកាន់តែខ្លាំង។ លោកនិយាយថា ប្រទេសចិន គាំទ្រការរៀបចំឲ្យសន្និសិទសន្តិភាពអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងទ្រង់ទ្រាយធំ ហើយគាំទ្រប៉ាឡេស្ទីនក្នុងការក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។

នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសុន្ទរកថាទៅកាន់ក្រុមប្រឹក្សា លោក Wang Yi បាននិយាយថា មិនគួរមានការកំណត់ពេលវេលាសម្រាប់បទឈប់បាញ់នោះទេ ហើយបានទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ និងដកចេញការបិទផ្លូវនៅតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm