[UPDATE] អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាអ្នកឈ្នះរង្វាន់ណូបែលលោក ហិនរី ឃីសស៊ីនជើ (Henry Kissinger) បានទទួលមរណៈភាពក្នុងវ័យ ១០០ ឆ្នាំ

2023/11/30 06:09:26 pm        300

យោងតាមសមាគមន៍ Kissinger Associates លោកហិនរី ឃីសស៊ីនជើ(Henry Kissinger) ដែល​ជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាស និងជាអ្នក​ទូត​ដ៏​មាន​ឥទ្ធិពល​ដែល​បម្រើ​ការ​ក្រោម​ការដឹកនាំរបស់ប្រធានាធិបតីពីររូប បានបន្សល់ទុក​នូវ​ដំណែល​ដែល​មិន​អាច​លុប​បំបាត់​បាន​លើ​គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនោះ បានទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ​២៩ វិច្ឆិកា ។សមាគមន៍ Kissinger Associates បាននិយាយថាលោក Kissinger បាន​ទទួល​មរណភាពនៅគេហដ្ឋានរបស់លោកនៅរដ្ឋ ខុននេកធីខិត (Connecticut) សហរដ្ឋ​អាមេរិក។

លោក Kissinger បានចូលរួមកិច្ចប្រជុំនៅសេតវិមាន បោះពុម្ពផ្សាយសៀវភៅនិយាយពីភាពជាអ្នកដឹកនាំ និងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអំពីការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយកូរ៉េខាងជើង។ កាលពីខែកក្កដាឆ្នាំ២០២៣ លោកបានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងប៉េកាំង ជួបជាមួយប្រធានាធិបតីចិន លោកXi Jinping ។ កាលពីទសវត្សរ៍ឆ្នាំ១៩៧០ លោកមានស្នាដៃនៅក្នុងព្រឹត្តិការណ៍ពិភពលោកដែលផ្លាស់ប្តូរសម័យកាលជាច្រើនទសវត្សរ៍ ក្នុងពេលលោកបម្រើការជារដ្ឋមន្ត្រីការបរទេសក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក រីឆាត នីស៊ុន(Richard Nixon) ។

កិច្ចខិត​ខំប្រឹងប្រែងរបស់ជនភៀសខ្លួនជ្វីហ្វដើមកំណើតអាល្លឺម៉ង់ រូបនេះ បាននាំទៅ​ដល់​ការ​បើក​ទំព័រ​ការ​ទូតរបស់ប្រទេសចិន និងកិច្ចចរចាគ្រប់គ្រងអាវុធរវាអាមេរិក និងសូវៀត បាន​ពង្រីក​ទំនាក់​ទំនង​រវាងអ៊ីស្រាអែល និងប្រទេសជិតខាងអារ៉ាប់ និងកិច្ចព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ជាមួយ​វៀតណាម​ខាងជើង។គួររម្លឹកថា លោក ហេនស៍ អាល់ហ្វ្រេដ ឃីសស៊ីនជើ (Heinz Alfred Kissinger) បានកើត ថ្ងៃទី២៧ខែឧសភាឆ្នាំ១៩២៣ នៅក្នុងទីក្រុង ហ្វើសធ៍ (Furth)ប្រទេស​អាល្លឺម៉ង់ និង បានផ្លាស់ទីលំនៅទៅរស់នៅសហរដ្ឋអាមេរិក ជាមួយ​គ្រួសារ​របស់​លោក​ក្នុង​ឆ្នាំ​១៩៣៨ មុនយុទ្ធនាការណាស៊ីសក្នុងការលុបបំបាត់ជនជាតិជ្វីហ្វនៅតំបន់អឺរ៉ុប៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm