ប្រមុខ UN និយាយថា តំបន់ហ្កាហ្សា កំពុងស្ថិតនៅក្នុងមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ

2023/11/30 06:34:21 pm        239

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃពុធ (២៩ វិច្ឆិកា) បានព្រមានថា តំបន់ហ្កាហ្សា ស្រ្ទីប កំពុងស្ថិតក្នុងចំកណ្តាលនៃ «មហន្តរាយមនុស្សធម៌» ដ៏ធ្ងន់ធ្ងរ ខណៈការអំពាវនាវបានកើនឡើងសម្រាប់បទឈប់បាញ់អចិន្រ្តៃយ៍ដើម្បីជំនួសឲ្យបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបានប្រាប់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដោយសារប្រទេសចិន ជាប្រធានក្រុមប្រឹក្សាចំនួន ១៥រូបមួយនេះសម្រាប់ខែវិច្ឆិកា ថា «ការចរចាដ៏តានតឹងកំពុងប្រព្រឹត្តទៅដើម្បីពន្យារបទឈប់បាញ់ ដែលយើងស្វាគមន៍យ៉ាងខ្លាំង ប៉ុន្តែយើងត្រូវការបទឈប់បាញ់មនុស្សធម៌ពិតប្រាកដ»។

ការចរចានៅនាទីចុងក្រោយបានបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃពុធ ដើម្បីបន្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

លោក Guterres បានរាយការណ៍សង្ខេបដល់ក្រុមប្រឹក្សាសន្តិសុខស្តីពីការអនុវត្តសេចក្ដីសម្រេចដែលខ្លួនបានអនុម័តកាលពីដើមខែនេះ ដែលបានអំពាវនាវឱ្យមានការផ្អាកប្រយុទ្ធមនុស្សធម៌ដើម្បីអនុញ្ញាតឱ្យទទួលបានជំនួយ និងការដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវចាប់ខ្លួនដោយក្រុមហាម៉ាស។

អង្គការសហប្រជាជាតិបានបង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ដែលជាតំបន់ឆ្នេរហ៊ុមព័ទ្ធមានប្រជាជនចំនួន ២,៣លាននាក់ ក្នុងអំឡុងពេលបទឈប់បាញ់ ប៉ុន្តែលោក Guterres បាននិយាយថា កម្រិតនៃជំនួយ «នៅតែមិនគ្រប់គ្រាន់ទាំងស្រុងដើម្បីបំពេញតម្រូវការដ៏ធំធេង» របស់ពលរដ្ឋនៅទីនោះទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm