យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថាបទឈប់បាញ់មួយជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងបន្ត ក្នុងពន្លឺនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្របសម្រួលដើម្បីបន្តដំណើរការដោះលែងចំណាប់ថ្នូរ និងជាចំណុចអាទិភាពចំពោះកិច្ចព្រមព្រៀងនេះ។
ក្រុមហាម៉ាស បាននិយាយជាការឆ្លើយតបថាខ្លួនបានយល់ព្រមបន្ថែមពេលបទឈប់បាញ់សម្រាប់ថ្ងៃទី៧។
សេចក្ដីប្រកាសនេះ បានកើតមានឡើងភ្លាមៗ មុនពេលបទឈប់បាញ់ជិតអស់សុពលភាព ក្រោយការផ្អាករយៈពេល៦ថ្ងៃ ក្នុងបំណង ដោះដូរចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕

