ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានដោះលែង ប្រាប់ក្រុមគ្រួសារអំពីការវាយដំ និងការគំរាមសម្លាប់ពីក្រុមហាម៉ាស

2023/11/30 07:55:27 pm        128

ចំណាប់ថ្នូរស្ត្រី និងកុមារអ៊ីស្រាអែល ក្រោយពេលត្រឡប់ពីការឃុំឃាំងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា វិញនិយាយប្រាប់គ្រួសារពីការវាយដំ និងគំរាមកំហែងសម្លាប់ ការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ និងបង្ខំឱ្យនិយាយខ្សឹបៗ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ដែលជាប់ឃុំខ្លួន នេះបើយោងក្រុមគ្រួសាររបស់ពួកគេ។

អ្នកស្រី ដេបូរ៉ា ខូហេន (Deborah Cohen) បានប្រាប់ទូរទស្សន៍ BFM របស់ប្រទេសបារាំងថា ក្មួយប្រុសអាយុ ១២ឆ្នាំរបស់អ្នកស្រី ឈ្មោះ អ៊ីតាន់ យ៉ាហាឡូមី (Eitan Yahalomi) និងអ្នកផ្សេងទៀត ត្រូវបានវាយដំ និងគំរាមសម្លាប់ដោយអ្នកស្រុកហ្កាហ្សា នៅពេលទៅដល់ក្នុងតំបន់ហ៊ុមព័ទ្ធ បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស។

លោក ថូម៉ាស ហែន (Thomas Hand) ដែលជាឪពុករបស់ក្មេងស្រីឈ្មោះ អ៊ីមមឺលី ហែន (Emily Hand) អាយុ ៩ឆ្នាំ បានប្រាប់សារព័ត៌មាន CNN ថា៖ «ខ្ញុំត្រូវដាក់ត្រចៀកនៅជិតមាត់របស់នាងដើម្បីស្តាប់។ នៅពេលជាប់ឃុំឃាំង នាងត្រូវបានគេប្រាប់ឱ្យកុំបង្កើតសំលេងរំខាន ហើយភាពភ័យខ្លាចនៅក្នុងកែវភ្នែករបស់នាងអាចត្រូវបានមើលឃើញយ៉ាងច្បាស់»។

ចាប់តាំងពីការដោះលែងចំណាប់ថ្នូរចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ដោយអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលជាប់ពន្ធនាគារមួយចំនួនជាការដោះដូរមក ចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានដោះលែង ត្រូវបានទុកឱ្យនៅឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ។ សាច់រឿងរបស់ពួកគេបានចេញមកតាមរយៈសមាជិកគ្រួសារ និងមិនមានការផ្ទៀងផ្ទាត់ឯករាជ្យទេ ដោយក្រុមគ្រួសាររបស់ពួកគេបានរៀបរាប់អំពីទុក្ខលំបាកដ៏រន្ធត់របស់អ្នកទាំងនោះ។

ចំណាប់ថ្នូរភាគច្រើនដែលត្រូវបានដោះលែងក្នុងអំឡុងពេលមានបទឈប់បាញ់រយៈពេលប្រាំមួយថ្ងៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់នៅឆ្ងាយពីការមើលឃើញ នៅក្នុងប្រទេសមួយដែលនៅតែរំជើបរំជួលពីភាពតក់ស្លុតនៃការចាប់ខ្លួនរបស់ពួកគេក្នុងអំឡុងពេលការវាយលុករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ត្រូវបានសម្លាប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm