ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ខេត្តកំពត ​សម្រេចបាន​៥៧​ភាគរយ

2021/06/14 03:54:23 pm        600

កំពត ៖ ទោះជា​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​រាលដាល​កើនឡើង​នៅក្នុង​ខេត្តកំពត​ ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយនេះ​ក៏ពិតមែន​ ប៉ុន្តែ​ប្រជាកសិករ​នៅ​ខិតខំ​បង្កបង្កើនផល​ស្រូវ ​និង​ដំណាំ​ដាំ​ដុះ​ផ្សេងៗ​ខ្លាំង​ជាង​មុន​។ ​ជាក់ស្តែង​ការ​ភ្ជួរ​រាស់ និង​ព្រោះស្រូវ​រដូវវស្សា​សម្រេច​បាន​៥៧​ភាគរយ​នៃ​ផែនការ​ គឺ​លឿន ​ឬ​ច្រើនជាង​ឆ្នាំមុន​ជិត​២០​ភាគរយ​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពត លោក ចាន់ រិ​ទ្ធិ បាន​ប្រាប់​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​បង្កបង្កើនផល​ស្រូវវស្សា​នៅ​ខេត្តកំពត​ឆ្នាំនេះ ​ល្អប្រសើរ ​ហើយ​លឿន​ជាង​ឆ្នាំមុន​។ គិត​មកដល់​ថ្ងៃទី ៨​ ខែមិថុនា ឆ្នាំ​២០២១​នេះ ផ្ទៃដី​ភ្ជួរ​រាស់​សរុប​បាន​ចំនួន ៨៦ ២៨២​ហិកតា​ ក្នុងនោះ​ប្រើ​គ្រឿងយន្ត ៨៦២០២​ ហិកតា ​និង​គោក្របី ចំនួន​៨០​ហិកតា​។ ​ ការងារ​សាបព្រោះ​បាន​ចំនួន ៧៥ ៨០៩ ហិកតា​ស្មើនឹង ៥៧% នៃ​ផែនការ​ប្រចាំឆ្នាំ​លើ​ផ្ទៃដី​សរុប ១៣៣ ០០០​ហិកតា ក្នុងនោះ​ស្រូវស្រាល​ដើមរដូវ អនុវត្តបាន ២០ ៣៧២​ហិកតា​, ស្រូវកណ្តាល​អនុវត្តបាន ៣០ ៩៧១​ ហិកតា​, ស្រូវធ្ងន់​អនុវត្តបាន​ ២៤ ៤៦៦​ហិកតា​។ ហើយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ​នៅ​ឆ្នាំ​២០២០ គឺ​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំនេះ​ លឿន​ ឬ​ច្រើនជាង​ប្រមាណ​ជិត​២០​ភាគរយ​។

កសិករ​រស់នៅ​ឃុំ​បឹង​សំឡី ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក​ធ្វើស្រែ​សម្រាប់​ទុក​ហូប ហើយ​ក្នុង​មួយឆ្នាំ​ធ្វើ​តែម្តង​ប៉ុណ្ណោះ ​។ ការធ្វើ​ស្រែ​នៅ​ពេល​បច្ចុប្បន្ន​ងាយស្រួល ​មិន​លំបាក​ដូច​ពីមុន​ទេ​ ព្រោះ​បច្ចុប្បន្ន​ប្រើ​គ្រឿងចក្រ​ស្ទើរ​ទាំងអស់ ​ទាំង​ភ្ជួរ រាស់ ​និង​ច្រូតកាត់​បោក​បែន ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ បានបញ្ជាក់​ថា ​ខណៈដែល​កម្ពុជា ពិសេស​ខេត្តកំពត​ កំពុងមាន​ការឆ្លង​ជំងឺ​កូ​វីដ-​១៩​កើនឡើង ប្រជាកសិករ​កាន់តែ​មាន​ការ​ខិតខំ ប្រឹងប្រែង​បង្កបង្កើនផល​កាន់​តែខ្លាំង​។ ក្រៅពី​ដំណាំ​ស្រូវ ​ពលរដ្ឋ​បាន​ដាំ​ដុះ​ដំណាំ​សាកវប្បកម្ម​ ៖ មាន​ដំណាំ​បន្លែ​គ្រប់មុខ​ ឪឡឹក ដំឡូងជ្វា ពោតស ​និង​ម្ទេស បាន​ចំនួន​១៦៥៨ ហិកតា ​និង​ដំណាំ​ឧស្សាហកម្ម​មាន​ ដូចជា ​ដំណាំ​ដំឡូង​មី សណ្តែកបាយ​ អំពៅ សណ្តែកដី ​និង​ពោតក្រហម បាន​ចំនួន ១១៣៤​ហិកតា​៕


​អត្ថ​ប​ទ ៖ អន សារឹម

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm