មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ត្រូវ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ជូន​ពលរដ្ឋ​ និង​មន្ត្រីរាជការ​ឲ្យ​ឆាប់រហ័ស​

2021/06/14 11:26:50 pm        340

កំពត ៖ ​អភិបាល​ខេត្តកំពត បាន​ជំរុញ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ពិនិត្យ​វាយតម្លៃ​ឱ្យ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ ឲ្យ​បាន​ឆាប់រហ័ស ពាក់ព័ន្ធ​នឹង​ការ​សុំ​កាត់​ដី​ចេញ ពី​បញ្ជី​សារពើ​ភណ្ឌ របស់​រដ្ឋ ​ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ​និង​មន្ត្រីរាជការ ​ដែល​បាន​កាន់កាប់​រស់នៅ​អាស្រ័យ​ផល ​ជាយូរ​ឆ្នាំ​មកហើយ ​នៅ​លើ​ដី​របស់​រដ្ឋ​នោះ​។

នៅ​ខេត្តកំពត នៅសល់​៦​អង្គភាព​ទៀត ដែល​បាន​ដាក់​ពាក្យសុំ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ របស់​រដ្ឋ ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ និង​មន្ត្រីរាជការ ដែល​បាន​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​ជា យូរ​ឆ្នាំ​មកហើយ ​នៅ​លើដី​របស់​រដ្ឋ​។

នៅក្នុង​កិច្ចប្រជុំ​រៀបចំ​ឯកសារ​ការងារ​កាត់​ដីជូ​ន​មន្ត្រីរាជការ ​និង​ប្រជាពលរដ្ឋ ដែល​បាន​រស់នៅ​លើ ដី​រដ្ឋ​យូរ​ឆ្នាំ នៅ​ថ្ងៃទី​១៤ ​ខែមិថុនា​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​លើកឡើងថា ការងារ កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ ​ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ ដែល​បាន​រស់នៅ​កាន់កាប់​អាស្រ័យ​ផល​យូរ​ឆ្នាំ​មក​ហើយ​នោះ ​មាន​លក្ខណៈ​ស្មុគស្មាញ និង​បាន​អូស បន្លាយ​មក​ជា​ច្រើន​ឆ្នាំ តាំងពី​អាណត្តិ​អភិបាលខេត្ត​មុនៗ​មកម្ល៉េះ​។

ឯកឧត្ដម បាន​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល បាន​ចេញ​នូវ​សេចក្តីណែនាំ ​និង​លក្ខខណ្ឌ​ច្បាស់ លាស់​ណាស់ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ការងារ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ជូន​ដល់​ពលរដ្ឋ និង​មន្ត្រី រាជការ ដែល​ខ្វះខាត ​និង​បានរស់នៅ​អាស្រ័យ​ផល​លើដី​រដ្ឋ​ជាក់​ស្តែង​យូរ​ឆ្នាំ (​រយៈពេល​១០ គិត​ត្រឹម ឆ្នាំ​២០១៥) ។

ដើម្បី​ឲ្យ​ការងារ​នេះ​សម្រេចបាន​ឆាប់រហ័ស ឯកឧត្តម​អភិបាលខេត្ត ​បានស្នើ​ឱ្យ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ រួមគ្នា​ពិនិត្យ​ពិភាក្សា​ វាយតម្លៃ​លើ​ទីតាំង​ដី​នីមួយៗ​ជាក់ស្ដែង ​ដើម្បី​បានជា​មូលដ្ឋាន ​ក្នុងការ រៀបចំ​ឯកសារ​ឱ្យ​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ​សម្រាប់​ដាក់ពាក្យ​ស្នើសុំ​កាន់កាប់​ ឱ្យ​ស្របតាម​នីតិវិធី​ច្បាប់ រក្សា បាន​នូវ​តម្លាភាព ​បញ្ចៀស​បាន​នូវ​ការ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​រដ្ឋ​ផងដែរ​។

តាម​របាយការណ៍ មាន​អង្គភាព​ចំនួន​៦ ​បាន​ដាក់​ពាក្យសុំ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ ជូន​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ សរុប​៣០៦​គ្រួសារ រួមមាន​ មន្ទីរអប់រំ យុវជន និង​កីឡា​ ខេត្តកំពត មាន​ចំនួន​១១​ទីតាំង ​ស្មើនឹង​១៥៥​គ្រួសារ​។ ២. សង្កាត់​ក្រាំង​អំពិល​ ក្រុង​កំពត ចំនួន​៣​កន្លែង ស្មើនឹង​៣២​គ្រួ សារ​។ ៣. រោងចក្រ​ជី​ហ្វូ​ស្វាត​ ស្រុក​បន្ទាយមាស ​១​ទីតាំង ស្មើ​៩០​គ្រួសារ​។ ​៤. វិទ្យាល័យ ហ៊ុនសែន​ឈូក ១​កន្លែង ស្មើ​២០​គ្រួសារ​។ ៥- អតីត​ដី និង​អគារ​ការិយាល័យ​ពាណិជ្ជកម្ម ​ស្រុក​កំពង់ត្រាច ១​កន្លែង ស្នើ ០៨​គ្រួសារ​ និង​ទី​៦- សាលាខេត្ត​ថ្មី ​អតីត​ផ្ទះ​មុខងារ​ខេត្ត ក្នុង​ក្រុង​កំពត ១​កន្លែង ស្នើ​០១​គ្រួសារ​៕

​អត្ថបទ​៖ អន សារឹម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm