
អ្នកគាំទ្រអតីតប្រធានាធិបតីប៉េរូ លោក Alberto Fujimori បានបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះអតីតមេដឹកនាំ នៅខាងក្រៅពន្ធនាគារ កាលពីថ្ងៃពុធ (២៩ វិច្ឆិកា) ដោយការជួបជុំគាំទ្រនេះ កើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសប៉េរូ បានអនុវត្តឡើងវិញនូវការលើកលែងទោសដល់លោក Fujimori នៅថ្ងៃដដែលនោះ។
លោកស្រី Keiko Fujimori ដែលជាអ្នកនយោបាយមួយរូប និងជាកូនស្រីរបស់អតីតប្រធានាធិបតីរូបនេះ បានប្រាប់សារព័ត៌មានថា វាមិនមែនជាពេលវេលាដើម្បីវិនិច្ឆ័យថា តើអតីតមេដឹកនាំរូបនេះ មានកំហុស ឬគ្មានកំហុសនោះទេ ប៉ុន្តែត្រូវគោរពសេចក្តីសម្រេចរបស់តុលាការកំពូល។
សូមបញ្ជាក់ថា លោក Fujimori ដែលត្រូវបានកាត់ទោសពីបទរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ ទទួលបានការលើកលែងទោស ចំពោះឧក្រិដ្ឋកម្មទាំងនេះ ទោះបីជាការលើកលែងទោសនេះ ត្រូវបានទុកជាមោឃ កាលពីឆ្នាំមុនក៏ដោយ៕