
កងទ័ពរុស្ស៊ីនិងកងទ័ពអ៊ុយក្រែន បានបន្ដបាញ់កាំភ្លើងតគ្នាកាលពីថ្ងៃពុធ ដោយភាគីនិមួយៗបានអះអាងពីការវាយប្រហារចំគោលដៅយោធាផ្សេងៗគ្នា ក្នុងនោះរួមមានយន្ដហោះប្រយុទ្ធ ឃ្លាំងស្ដុកគ្រាប់រំសេវ និងប្រព័ន្ធមីស៊ីលផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះថា កងទ័ពរុស្ស៊ី បានវាយកទប់ការវាយលុករបស់កងទ័ពអ៊ុយក្រែននៅមុខព្រួញ គុពូយ៉ាំង (Kupiansk) ដោយបានដណ្ដើមកាន់កាប់ភូមិ មួយក្នុងតំបនដូនេត និងបានធ្វើអោយ៣កងពលតូចរបស់កងទ័ពអ៊ុយក្រែនទទួលបរាជ័យនៅមុខព្រួញហ្សាប៉ូរីហ្សា (Zaporizhzhia)។
រុស្ស៊ីនិយាយថា កងទ័ពរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំងធនMIG-29 ១គ្រឿង យន្ដហោះប្រយុទ្ធSu-25 ១គ្រឿង ហើយនិងបានបាញ់ស្ទាក់មីស៊ីលនិងរ៉ូកែតជាច្រើនគ្រាប់ទៀតផង។
ក្រសួងការពារជាតិបាននិយាយថា ខ្លួនបានបំផ្លាញប្រព័ន្ធកាំភ្លើងធំចំនួន៦ដើម ទីតាំងសង្រ្គាមអេឡិចត្រូនិក១ ហើយនិងឃ្លាំងស្ដុកគ្រាប់រំសេវមួយរបស់កងទ័ពអ៊ុយក្រែនក្នុងតំបន់ដូនេត។
អគ្គសេនាធិការនៃកងទ័ពប្រដាប់អ៊ុយក្រែន បានចេញរបាយការណ៍មួយដោយនិយាយថា ក្នុងរយៈពេល២៤ម៉ោងនេះ ការប្រយុទ្ធគ្នា៧៣លើកគឺបានបង្ហាញនៅលើសមរភូមិហើយ។
អ៊ុយក្រែននិាយាយថា កងទ័ពអាកាស អង្គភាពគ្រាប់រ៉ូកែត និងអង្គភាពកាំភ្លើងធំ បានបើកការវាយប្រហារលើគោលដៅជាច្រើនរបស់រុស្ស៊ី ក្នុងនោះមាន ចំណុចត្រួតពិត្យ ឃ្លាំងស្ដុកគ្រាប់រំសេវ ប្រព័ន្ធមីស៊ីលប្រឆាំង យន្ដហោះនិងទីតាំងរបស់បុគ្គលិកយោធា អាវុធ និងគ្រឿងយុទ្ធោបករណ៍៕