
ក្រសួងការបរទេសថៃ បានប្រាប់អ្នកយកព័ត៌មានថា ជនជាតិថៃចំនួន ១៧ នាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់ធ្វើជាចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា បានមកដល់អាកាសយានដ្ឋានបាងកក នៅថ្ងៃព្រហស្បតិ៍នេះ។
ចំណាប់ថ្នូរថៃសរុប ២៣នាក់ ត្រូវបានដោះលែង នៅតំបន់ហ្កាហ្សា ហើយ៩នាក់ទៀត កំពុងជាប់ឃុំឃាំង។
រដ្ឋាភិបាលថៃ បាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាសមកពីតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិថៃចំនួន៣៩នាក់ និងចាប់ពង្រត់ពលករថៃចំនួន ៣២នាក់ ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល។
មុនសង្រ្គាម ពលករថៃប្រហែល ៣០.000នាក់ បានធ្វើការក្នុងវិស័យកសិកម្ម ដែលធ្វើឲ្យក្រុមនេះក្លាយជាក្រុមពលករអន្តោប្រវេសន៍ដ៏ធំបំផុតរបស់អ៊ីស្រាអែល។
រហូតមកទល់ពេលនេះ មានជនជាតិថៃ ៩.០០០នាក់ ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមគ្រួសារ បានរង់ចាំ ដើម្បីស្វាគមន៍សាច់ញាតិរបស់ពួកគេ នៅអាកាសយានដ្ឋានសុវណ្ណភូមិនៃទីក្រុងបាងកក។