អាស៊ាន​បើក​កិច្ចប្រជុំ ​ស្តីពី​ការ​លើកកម្ពស់ ​សុខភាព ​និង​សុវត្ថិភាព​ការងារ​ក្នុង​តំបន់​

2021/04/27 09:59:58 am        27

ភ្នំពេញ ៖ នេះ​គឺជា​ឆ្នាំ​ទី​២១​ហើយ​ ដែល​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អាស៊ាន​ ហៅ​កាត់​ថា អូ​ស្ហ​ណេ​ត ​ដែល​រៀបចំ​ដោយ​ប្រទេស​ឡាវ ​ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន ​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៥ ​តុលា ឆ្នាំ​២០២០​ នេះ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។


កិច្ចប្រជុំ​នេះ ជា​វេទិកា​បើកចំហ​សម្រាប់​សមាជិក​អាស៊ាន ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ និង​ទស្សនៈ​ពាក់ព័ន្ធ​ នឹង​ផែនការ​សកម្មភាព​របស់​អាស៊ាន ​ស្តីពី បញ្ហា​សុខភាព និ​ង​សុវត្ថិភាព​ការងារ ​ ព្រមទាំង​ផ្តល់​ឱកាស​ដល់​ប្រទេស​ដៃគូ ​និង​អង្គការ​ដៃគូ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​សុខភាព ​និង​សុវត្ថិភាព​ការងារ​នៅក្នុង​តំបន់​អាស៊ាន​ រួមមាន​ បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ អង្គការ​អន្តរជាតិ​ខាង​ការងារ​, សមាគម​អធិការកិច្ច​ការងារ​អន្តរជាតិ​, អង្គការ​សុវត្ថិភាព ​និង​សុខភាព​ការងារ​អាស៊ី​-​ប៉ាស៊ីហ្វិក​, រដ្ឋការ នៃ​រដ្ឋបាល​ផ្នែក​សុវត្ថិភាព​ការងារ ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​, ក្រសួងសុខាភិបាល ​ការងារ និង​សុខុមាលភាព​នៃ​ប្រទេស​ជប៉ុន​, ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​ នៃ​សាធារណៈរដ្ឋ​កូរ៉េ និង​វិទ្យាស្ថាន​ដើម្បី​ការអភិវឌ្ឍន៍​នៃ​សាធារណៈរដ្ឋ​កូរ៉េ​។

អង្គប្រជុំ បាន​ពិនិត្យមើល​ឡើងវិញ​នូវ​លទ្ធផល​ការងារ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន ​អូ​ស្ហ​ណេ​ត សម្រាប់​ឆ្នាំ​២០១៦–២០២០ និង​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​របស់​អា​ស៊ាន​អូ​ស្ហ​ណេ​ត សម្រាប់​ឆ្នាំ​២០២១–២០២៥ ​ដោយ​ប្រទេស​កម្ពុជា​បាន​លើ​គម្រោង​ក្នុង​ការ​រៀបចំ​សិក្ខាសាលា និង​ចងក្រង​ឯកសារ​ស្តីពី​ការអនុវត្ត​ល្អៗ​ ផ្នែក​សុវត្ថិភាព ​និង​សុខភាព​ការងារ​នៅ​ក្នុង​សហគ្រាស ​ខ្នាតតូច និង​មធ្យម​ កន្លែងធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ការដ្ឋាន​សំណង់​ខ្នាតតូច​ ដែល​នឹង​ត្រូវ​ដាក់ចូល​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ខាង​ការងារ​អាស៊ាន​នាពេលខាងមុខ​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm