NEA រៀបចំវេទិកាការងារដល់មូលដ្ឋានក្នុងស្រុកឈូក ដោយផ្តល់ឱកាសការងារជាង៦ពាន់កន្លែង

2023/12/01 12:58:04 am        78

ភ្នំពេញ៖មជ្ឈមណ្ឌលការងារខេត្តកំពត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) សហការជាមួយរដ្ឋបាលខេត្តកំពត និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវេទិកាការងារនូវមូលដ្ឋានក្នុងស្រុកឈូក នៃខេត្តកំពត ដោយនាំយកក្រុមហ៊ុន រោចក្រ សហគ្រាសធំៗចំនួន៤ ជាមួយនឹងឱកាសការងារសរុបជាង ៦ ០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការងារធ្វើ។ 

ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងវេទិកានេះ ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ បានចូលរួម និងដាក់ពាក្យ សម្ភាសការងារភ្លាមៗតែម្តងជាមួយតំណាងក្រុមហ៊ុន និងរោងចក្រទាំងបួន។ 

លោក នាក់ សុវណ្ណារី អភិបាលស្រុកឈូក ខេត្តកំពត បានលើកឡើងថា វេទិកាជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋានបែបនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ព្រោះបានជួយប្រជាពលរដ្ឋឱ្យមានឱកាសបានដឹងពីព័ត៌មានការងារក្នុងប្រទេស ហើយមួយទៀតអាចជួយឱ្យពួកគាត់បានជួបជាមួយនឹងក្រុមហ៊ុនដោយផ្ទាល់ផងដែរ។ លោកបញ្ជាក់បន្ថែមថា វេទិកាការងារនេះរួមចំណែកកាត់បន្ថយអត្រាគ្មានការងារធ្វើនៅមូលដ្ឋាន និងជួយបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្វែងរកការងារជាចាំបាច់។

លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះ NEA ដែលបានរៀបចំវេទិកាការងារនេះឡើង និងស្នើឱ្យមានការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ឱ្យបានញឹកញាប់ដើម្បីជួយដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានស្រុកឈូកនេះតែម្តងឲ្យមានភាពងាយស្រួលក្នុងការទទួលបានការងារធ្វើសមរម្យនៅក្នុងប្រទេស។

សម្រាប់វេទិកាការងារស្តីពី ឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម មានក្រុមហ៊ុន រោចក្រ សហគ្រាសធំៗ៤ នោះរួមមាន៖ រោងចក្រ តារាល អីនធើនេសីនណល ឯក , ក្រុមហ៊ុន ប្រត្តិបត្តិឥណទានជនបទអេអិល.ស៊ី.ភី.អិល ហ្វាយនែន ម.ក, ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៏ អ៊ិនសួរេន ម.ក និងក្រុមហ៊ុន អេ អាយ អេ អ៊ិនសួរេន ម.ក ដែលផ្តល់ឱកាសការងារសរុបជាង ៦ ០០០ កន្លែង។

សូមជម្រាបថា ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនៅស្រុកឈូកនេះ ក៏មានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm