
បទឈប់បាញ់បណ្ដោះអាសន្នបានអនុញ្ញាតឲ្យបង្កើនជំនួយដែលដឹកជញ្ជូនដោយរថយន្ដធនធ្ងន់ពី១៦០គ្រឿង ទៅ២០០គ្រឿងក្នុង១ថ្ងៃចូលក្នុងតំបន់ហ្កាហ្សា ស្រ្ទីប តាមច្រកឆ្លងព្រំដែនរ៉ាហ្វាដែលជាចំណុចឆ្លងកាត់តែ១គត់រវាង ប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ស្រ្ទីប។
បទឈប់បាញ់ បានអនុញ្ញាតអោយដឹកជំនួយបន្ថែមចូលក្នុងតំបន់ហ្កាហ្សា ច្រើនជាងទ្វេដងជាទូទៅ ពោលគឺប្រមាណជា២០០គ្រឿងក្នុង១ថ្ងៃ នៅមុនបទឈប់បាញ់ ប៉ុន្ដែនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននិយាយថា តំបន់ហ្កាហ្សា ត្រូវការជំនួយដឹកតាមរថយន្ដយ៉ាងហោចណាស់៥០០គ្រឿងក្នុង១ថ្ងៃ ពុំមែនកម្រិតធម្យមជាង២០០គ្រឿងនោះទេ។
Ambulances are also evacuating larger numbers of injured Palestinians during the extended truce to be treated in Egypt.
រថយន្ដគិលានសង្រ្គោះក៏បានជម្លៀសខ្លួនជនជាតិប៉ាឡេស្ទីនដែលរងរបួសមួយចំនួនធំទៅព្យាបាលនៅក្នុងប្រទេសអេហ្ស៊ីបផងដែរក្នុងអំឡុងពេលបទឈប់បាញ់ដែលបានបន្ដនោះ។
រដ្ឋមន្រ្ដីក្រសួងសុខាភិបាលប៉ាឡេស្ទីន លោកស្រីម៉ៃ អាល់កៃឡា(Mai Alkaila) និងរដ្ឋមន្រ្ដីសុខាភិបាលប្រជាជនអេហ្ស៊ីប លោកខាលេត អាប់ឌែល ហ្កាហ្វារ (Khaled Abdel Ghaffar) កាលពីថ្ងៃច័ន្ទបានអញ្ជើញទៅសួសុខទុក្ខ ជនជាតិប៉ាឡេស្ទីនដែលរងរបួសដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើគោលដៅរបស់ពួកហាម៉ាសក្នុងតំបន់ហ្កាហ្សា និង កំពុងទទួលការព្យាបាលនៅឯមន្ទីពេទ្យអាល់ អារីស ជេននេរ៉ល (Al-Arish General) ក្នុងប្រទេសអេហ្ស៊ីប។
រដ្ឋមន្រ្ដីសុខាភិបាលអេហ្ស៊ីប បាននិយាយថាមន្ទីពេទ្យប្រមាណ២៤កន្លែង បានទទួលបងប្អូនប្រុសរបស់យើង មកពីតំបន់ហ្កហ្សា ស្រ្ទីប និងមានកិច្ចសហប្រតិបត្ដិការនិងការសម្របសម្រួលយ៉ាងច្រើនជាមួយប្រទេសជាច្រើននៅក្នុងបញ្ហានេះ។
រដ្ឋមន្រ្ដីសុខាភិបាលប៉ាឡេស្ទីន បានអំពាវនាវអោយមានបទឈប់ជាអចិន្រ្ទៃយ៍ ដើម្បីអោយមានការផ្ដល់ជំនួយមនុស្សធម៌បន្ថែម និងការគាំទ្របន្ទាន់ពីសហគមន៍អន្ដរជាតិ៕