
រដ្ឋមន្រ្ដីកាបរទេសចិន លោកវ៉ាង យី បានបញ្ជាក់កាលពីថ្ងៃពុធថា ដំណោះស្រាយរដ្ឋពីរជាមធ្យោយបាយតែមួយគត់ក្នុងការដោះស្រាយចបញ្ហាប៉ាឡេស្ទីនជាមូលដ្ឋាន។
ខណៈកំពុងធ្វើជាធិបតីភាពនៃសម័យប្រជុំអន្ដររដ្ឋមន្រ្ដីកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ លោកវ៉ាង ដែលជាសមាជិកមួយរូបនៃការិយាល័យមជ្ឈិមបក្សកុម្មុយនិស្ដចិនផងដែរនោះ បានធ្វើការកត់សម្គាល់ថា ការងាកទៅប្រើប្រាស់កម្លាំងតាមពិតទៅគឺមិនមែនជាមធ្យោបាយដោះស្រាយវិបត្ដិជាមូលដ្ឋានឡើយ។
លោកវ៉ាងបាននិយាយថា អំពើហិង្សានឹងធ្វើឲ្យមានការស្អប់ខ្ពើម និងការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងរឡើងៗ ហើយសហគមន៍អន្ដរជាតិ គួតែចាត់វិធានការឲ្យកាន់តែសកម្មថែមទៀត ដើម្បីជួយសង្រ្គោះជីវិតមនុស្ស និងស្ដារឲ្យមានសន្ដិភាពឡើងវិញនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ប្រទេសចិនកំពុងធ្វើជាប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិសម្រាប់ខែវិច្ឆិកានេះ៕