
នគរបាលកុបកម្ម នៅតំបន់កាតាឡាន់ បានរងនូវការវាយប្រហារ នៅពេលដែលពួកគេបានទៅបណ្តេញអ្នករស់នៅមិនស្របច្បាប់ពីអគារជាប់គ្នា២ នៅភាគខាងជើងនៃទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា)។
មនុស្សនៅខាងក្នុងអគារ Kubo និង La Ruina បានគប់កាំជ្រួចសំដៅទៅក្រុមនគរបាលដែលនៅក្នុងទ្រុងដែក ខណៈដែលនគរបាលទាំងនោះដើរចូលតាមច្រកចូល។
អគារទាំងនោះស្ថិតនៅក្នុងតំបន់លំនៅឋាន ហើយតុលាការក្នុងតំបន់បានបញ្ជាឲ្យមានការបណ្តេញចេញ បន្ទាប់ពីមានសេចក្តីសម្រេចប្រគល់អាគារនេះឲ្យទៅធនាគារ Sarah របស់ប្រទេសអេស្ប៉ាញ ដែលជាម្ចាស់អចលនទ្រព្យទាំងនេះ។
ធនាគារនេះ ដែលត្រូវបានគេស្គាល់ផងដែរថា ជា «ធនាគារអាក្រក់» ត្រូវបានបង្កើតឡើង ដើម្បីទទួលយកប្រាក់កម្ចីអាក្រក់ពីវិបត្តិហិរញ្ញវត្ថុ ដែលបានរុំព័ទ្ធប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ២០១២៕