
សៀមរាប: នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញបំពេញទស្សនកិច្ច នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ ដើម្បីពិនិត្យមើលលទ្ធភាព និងស្វែងយល់ពីសក្ដានុពុល នៃអាកាសយានដ្ឋានមួយនេះ ដើម្បីគាំទ្រដល់អ្នកទេសចរអាមេរិក ក៍ដូចអ្នកទេសចរផ្សេងទៀតដែលបានទៅកំសាន្ដនៅទឹកដីអង្គរ។
ឯកឧត្ដម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ដើម្បីផ្ដល់ការគាំទ្រដល់ការធ្វើដំណើររបស់អ្នកទេសចរគ្រប់ជាតិសាសន៍ ក្រោយពីការបើកដំណើរការហោះហើរ នៃអាកាសយានដ្ឋានអន្ដរជាតិ សៀមរាប អង្គរ ឯករដ្ឋទូត ត្រូវពិនិត្យមើល ពីការអភិវឌ្ឍន៍នូវអាកាសយានដ្ឋានមួយនេះ ព្រោះចង់ដឹងពីភាពទំនើប និងអច្ចារ្យរបស់វា ដើម្បីសុខសុវត្ថិភាពទេសចររបស់ខ្លួន ក៍ដូចជាអ្នកទេសចរជាច្រើនទៀត ដែលបានធ្វើដំណើរចុះចតនៅអាកាសយានដ្ឋានមួយនេះ ជាពិសេសធានានូវសុវត្ដិភាពអ្នកទេសចរ។ឯកឧត្ដម បានបន្ដថា ឯកឧត្ដម Patrick Muphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានកោតសរសើរ ដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានសាងសង់នូវព្រលានយន្ដហោះមួយនេះ ដែលមានភាពអច្ចារ្យ ហើយទំនើប។