អនុប្រធានរដ្ឋសភាវៀតណាម៖ ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នារវាងកម្ពុជា-វៀតណាម

2023/12/01 04:16:39 pm        140

បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម Nguyen Duc Hai អនុប្រធាន​រដ្ឋសភា​វៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាមកម្ពុជា នៅ​សណ្ឋាគារ​ដែល​សម្តេច​ស្នាក់​នៅនាទីក្រុងហាណូយ។

នៅក្នុងឱកាសនោះ ឯកឧត្តម Nguyen Duc Hai បាន​អបអរ​សាទរ​ចំពោះ​ការ​បោះឆ្នោ​ត​ដោយ​ជោគជ័យ​របស់​កម្ពុជាកាលពីខែកក្កដាកន្លងមក ក៏ដូចជាការបង្កើត​នូវ​រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​ អាណត្តិទី៧ ដែលទទួលបានការគំាទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តម​អនុ​ប្រធានរដ្ឋសភាបានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតំាងជាប្រធានរដ្ឋសភាអាណត្តិថ្មី និងស្រ្តីទីមួយដែល​ទទួ​ល​បាន​តួនាទី​ដ៏​ឧត្តុង្គ​ឧត្តម​នេះ។​

ឯកឧត្តម Nguyen Duc Hai ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី អម​ដោយ​សមាជិក​សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអាណត្តិថ្មី មក​កាន់​ប្រទេស​វៀតណាម​​នាពេលនេះ បានបង្ហាញពី​មនោ​សញ្ចេតនា​ស្និទ្ធស្នាល​ដ៏​ជ្រាល​ជ្រៅ និង​ការ​ជឿជាក់​គ្នា​រវាង​​ប្រទេសទំាងពីរ។ ឯកឧត្តម ចាត់ទុកថាដំណើរទស្សនកិច្ចនេះ នឹងចូលរួម​ចំណែក​ដល់​ការ​ពង្រឹង​ពង្រីក​ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ​ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិឱ្យកាន់រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមបានស្នើសូម​ សម្តេចប្រធានរដ្ឋសភា​ បន្តជួយជំរុញ និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេសទំាងពីរឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើង ដូចជាការផ្លាស់ប្តូ​រ​ដំណើរ​ទស្សន​កិច្ច ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង និង​ក្រុម​មិត្ត​ភាព​សភា​ប្រទេស​ទំាង​ពីរ​ឱ្យ​កាន់​តែសកម្ម។

ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អនុប្រធានរដ្ឋសភាវៀតណាម។ សម្តេចរដ្ឋសភាធិបតី បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតរបស់មិត្តវៀតណាម ជូនចំពោះ​គណៈ​ប្រតិភូ​រដ្ឋ​សភា​កម្ពុជា​ទំាង​អស់នាឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស របស់ប្រទេសវៀតណាមក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម។

សម្តេច​រដ្ឋសភាធិបតី បានរំលឹកពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម ដែលបាន​បង្កើត​ឡើង​ដោ​យ​ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធានហូជីមិញ ជា​ទំនាក់ទំនងក្នុងកាលៈទេសៈលំបាកហើយបានប្រកៀកស្មាគ្នាតស៊ូដើម្បីបញ្ចប់សង្រ្គាម ការ​បង្រួប​បង្រួម​ទឹកដី និងការទទួលបានឯករាជ្យ។

សម្តេចរដ្ឋភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម មានលក្ខណៈពិសេស ដោយឈរលើមូលដ្ឋាននៃការគោរព ទុកចិត្តគ្នា និង​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក មិនត្រឹមតែរក្សាបាននូវមិត្តភាពជាអ្នកជិតខាងល្អ មានលក្ខណៈជាប្រពៃណីយូរអង្វែង កិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាអមតៈ និងបាននាំមកនូវផលប្រយោជន៍ សន្តិភាព​ និង​ការ​អភិវឌ្ឍ​ សម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចូលរួម​ចំណែកដ​ល់​ការ​កសាង​សុខ​សន្តិភាព ស្ថិរភាពដល់ពិភពលោកថែមទៀត ជាពិសេសការជឿទុកគ្នា ការគោរពគ្នា យោគ​យល់​គ្នា និងការគិតគូរពីប្រយោជន៍គ្នាទៅវិញទៅមក។ 

សូមជម្រាបថា​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា​បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួនបីថ្ងៃ គឺពី​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់​មក​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ជា​បន្ត​ទៀត​។

ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពលើកដំបូងរបស់ថ្នាក់ដឹកនាំរដ្ឋសភានីតិកាលទី៧ ទៅកា​ន់​ប្រទេស​ជិត​ខាងនាពេលនេះ មិនត្រឹមបានពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវា​ង​ស្ថាប័ន​រដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែនឹងចូលរួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន ជំរុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ទៀតផង៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm