ក្រុមជនអន្តោប្រវេសន៍ដែលបានចាកចេញពីទីក្រុងព្រំដែន តាប៉ាជូឡា(Tapachula)នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ក្នុងការធ្វើដំណើរមួយខែមុន បានទៅដល់ក្នុងរដ្ឋវ៉េរ៉ាគ្រូស(Veracruz) ជាទីដែលពួកគេត្រូវបានគេមើលឃើញកំពុងសម្រាកយកកម្លាំងកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីបន្តដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក។

យោងតាមអ្នកសម្របសម្រួលសម្រាប់ការធ្វើដំណើររបស់ក្រុមជនន្តោប្រវេសន៍ ក្រុមនេះត្រូវបានប៉ាន់ប្រមាណថាមានជនជាតិផ្សេងៗគ្នាប្រហែល២.៨០០នាក់ រួមទាំងកុមារ ៧០០នាក់។
ក្រុមជនអន្តោប្រវេសន៍មួយចំនួននៅកន្លែងនោះបាននិយាយថា ទោះបីជាវិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិម៉ិកស៊ិក អត់ធ្មត់ចំពោះក្បួនដំណើររបស់ពួកគេក៏ដោយ ក៏ខ្លួនបានរារាំងពួកគេមិនឱ្យយកការដឹកជញ្ជូនណាមួយជាមធ្យោបាយធ្វើដំណើររបស់ពួកគេដែរ និងជំរុញពួកគេកុំឲ្យទៅកាន់ព្រំដែនភាគខាងជើងទៀតផង។

ចាប់តាំងពីលោកប្រធានាធិបតី Joe Biden ចូលកាន់តំណែងកាលពីឆ្នាំ ២០២១មក សហរដ្ឋអាមេរិក បានប្រឹងប្រែងទប់ស្កាត់ចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនបំផុតដែលប៉ុនប៉ងឆ្លងកាត់ខុសច្បាប់ពី ប្រទេសម៉ិកស៊ិក។
ក្រុមជនអន្តោប្រវេសន៍មកពីជុំវិញពិភពលោកបានទៅដល់ព្រំដែនប្រទេសម៉ិកស៊ិក ដោយមនុស្សមួយចំនួនធំបានភៀសខ្លួនចេញពីភាពចលាចលផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសគុយបា ហៃទី នីការ៉ាហ្គ័រ និងវេណេហ្ស៊ុយអេឡា៕
