មេដឹកនាំកូរ៉េខាងជើង Kim Jong Un អំពាវនាវឲ្យត្រៀមកម្លាំងយោធា ខណៈអាមេរិកដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀត

2023/12/01 05:58:01 pm        176

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រ ទី០១ ខែធ្នូ ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន(Kim Jong Un) បានអំពាវនាវឱ្យយោធាត្រៀមខ្លួនសម្រាប់ការបង្កហេតុណាមួយពីសត្រូវ ជាពិសេស ក្រោយការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃអង្គារសប្ដាហ៍មុន។

ដោយប្រយ័ត្នប្រយែងចំពោះសត្រូវ ក្រុងព្យុងយ៉ាងបានប្ដេជ្ញាពង្រាយកម្លាំងប្រដាប់អាវុធ និងសព្វាវុធជាច្រើននៅព្រំដែនរបស់ខ្លួនជាមួយខាងត្បូង។ មួយថ្ងៃមុន លោក Kim បានចុះពិនិត្យ ទីបញ្ជាការកងទ័ពអាកាស ហើយបានដាក់ចេញនូវគោលការណ៍ណែនាំយុទ្ធសាស្ត្រប្រតិបត្តិការ ដើម្បីបង្កើនការត្រៀនកម្លាំង និងសមត្ថភាពធ្វើសង្គ្រាមរបស់យោធា។

ទីភ្នាក់ងារសារព័ត៌មាន KCNA ដដែលនេះ បាននិយាយថា លោក Kim បានវាយតម្លៃខ្ពស់ចំពោះការត្រៀមខ្លួនដ៏តានតឹងរបស់អ្នកបើកយន្តហោះក្នុងការអនុវត្តបេសកកម្មប្រយុទ្ធតាមផ្លូវអាកាសដោយគ្មានបញ្ហា ដែលមិនត្រូវឲ្យការមិនពេញចិត្តណាមួយកើតឡើងជាដាច់ខាត។

ជំហរបង្កហេតុរបស់លោក Kim កើតមានប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើងចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្ម។ សហរដ្ឋអាមេរិកបានថ្កោលទោសម្តងហើយម្តងទៀតចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្ម ម៉ាលីយ៉ុង ១ "Malligyong-1" ដោយហៅការបាញ់នេះ ថាជាការបំពានដ៏ធ្ងន់ធ្ងរ លើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងដាក់ទណ្ឌកម្ម ដោយមានការសម្របសម្រួលជាមួយអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង លើក្រុមចារកម្មអ៊ីនធឺណេត គីមស៊ូគី (Kimsuky) ដោយចោទប្រកាន់ថាប្រទេសឯកោមួយនេះ បានប្រមូលព័ត៌មានសម្ងាត់ដើម្បីគាំទ្រមហិច្ឆតាយុទ្ធសាស្ត្រ និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm