នារីវ័យ១៩ឆ្នាំម្នាក់ ត្រូវបានចាប់ពង្រត់ និងរំលោភដោយក្រុមយុទ្ធជនប្រដាប់អាវុធ៤នាក់ ក្នុងពេល ជាង៣ថ្ងៃ។
សកម្មជនសិទ្ធិមនុស្សរបស់ក្រុមស្ត្រីវ័យ២៨ឆ្នាំម្នាក់ ត្រូវបានចាប់ពីទ្វារក្រោយ និងបានរំលោភនាង ខណៈកំពុងឃុំឃាំងរយៈពេលជាច្រើនម៉ោង នៅក្នុងផ្ទះមួយដែលគេបោះបង់ចោល។

ចំណែកស្ត្រីវ័យ២៤ឆ្នាំម្នាក់ទៀត ត្រូវបានក្រុមអ្នកប្រយុទ្ធប្រដាប់អាវុធចាប់រំលោភនៅក្នុងផ្ទះរបស់នាង នៅចម្ងាយតែប៉ុន្មានហ្វីតប៉ុណ្ណោះពីម្ដាយរបស់នាង។

ពួកគេនិយាយថា ពួកគេនឹងសម្លាប់នាង បើនាងមិនប្រគល់ខ្លួនឲ្យពួកគេទេនោះ។ នាងបានលះបង់ខ្លួនឯង ហើយនិយាយថា អ្នកចង់ធ្វើអី ធ្វើមកលើខ្ញុំមកចុះ កុំឲ្យតែសម្លាប់ម្ដាយរបស់ខ្ញុំ។
ពួកគេស្ថិតក្នុងចំណោមស្ត្រីវ័យក្មេងចំនួន១១នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Reuters ដែលនិយាយថាពួកគេត្រូវបានរំលោភផ្លូវភេទស្របពេលមានសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ ដោយសមាជិកនៃកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)និងកងជីវពលអារ៉ាប់ដែលជាសម្ព័ន្ធមិត្ត។

ពួកគេទាំងអស់សុទ្ធតែមកពីក្រុមជនជាតិភាគតិច ម៉ាសាលីត (Masalit) មិនមែនអារ៉ាប់ ដែលត្រូវបានដាក់គោលដៅនៅក្នុងតំបន់ដាហ្វួរខាងលិចរបស់ប្រទេសស៊ូដង់ ដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា គ្រប់គ្រងដោយអារ៉ាប់ និងសម្ព័ន្ធមិត្តរបស់ខ្លួន។
អ្នករស់រានមានជីវិតបានពិពណ៌នាថាជនស៊ីវិលត្រូវបានសម្លាប់ ដោយអ្នកបាញ់ស៊ីប ដោយប្រើអាវុធស្វ័យប្រវត្តិ និងដុតទាំងរស់នៅក្នុងផ្ទះរបស់ពួកគេ។
ស្ត្រីនៅក្នុងរបាយការណ៍នេះត្រូវបានសម្ភាសន៍នៅទីក្រុង ព្រំដែនអាដ្រេ (Adre) របស់ប្រទេសឆាដ កាលពីខែកក្កដា និងសីហា។សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យចំពោះព័ត៌មានលម្អិតនៃការណីរបស់ពួកគេទាំងនោះបានទេ៕