ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

2023/12/01 07:16:41 pm        315

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា នយោបាយ​អភិវឌ្ឍ​ប្រទេស​ដែល​ផ្សារ​ភ្ជាប់​ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​ថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈ​ដ៏មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍ​ប្រទេស​ដោយ​ចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេស​ត្រូវ​គិត​គូរ​លើ​កត្តា​សំខាន់​ចំនួន ៣ជាចាំបាច់៖

ទី១៖ ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ក្នុងសហគមន៍​ដែលទទួលបានផលពីការអភិវឌ្ឍមុនគេ។

ទី២៖ យកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់ជាពិសេសផលប៉ះពាល់លើបរិស្ថាន មនុស្ស និង​សត្វ។

ទី៣៖ ចូលរួមចំណែកជាមួយពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ដើម្បី​បញ្ជាក់ពីឆន្ទៈដ៏មោះមុតនេះ សម្តេចធិបតី​ក៏​បាន​ប្រកាស​ជា​សាធារ​ណៈ​បញ្ឈប់​គម្រោង​អភិវ​ឌ្ឍ​រោង​ចក្រផលិតអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្ត​កោះកុងដោយបង្វែរទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ជាជំនួសវិញ។

ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានប្រកាសថា រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​វារី​អគ្គិសនី​នៅ​តាម​ដងទន្លេមេគង្គនោះទេដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ី​តាម​ដង​ទន្លេ​។

បើតាមឯកឧត្តម ប៉ែន បូណា ថ្វីដ្បិត​តែ​អគ្គិសនី​គឺ​ជាសេ​ចក្តី​ត្រូវ​ការ​ចាំបាច់​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ក៏ប៉ុន្តែ រាជរដ្ឋាភិបាលសុខចិត្ត​ជ្រើសរើស​យក​ប្រភព​អគ្គិសនី​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

នេះគឺជាការសម្រេចចិត្តជាគំរូមួយដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោកស្តីពីការអភិវឌ្ឍដោយ​ចីរភាពដែលគិតគូរខ្ពស់ដល់បរិស្ថាននិងផលប៉ះពាល់នានា។

ដូច្នេះ គេពិតជាអាចនិយាយបានថា កម្ពុជា​ជា​ប្រទេស​តូច​តែ​មេ​ដឹក​នាំខ្មែរ​ពិត​ជា​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​អភិវ​ឌ្ឍ​ប្រទេស​ដោយ​គិតគូរ​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ដោយ​ផ្សារ​ភ្ជាប់​នឹង​ការ​គិត​គូរ​ដល់​បរិស្ថាន​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm