យោធាអ៊ីស្រាអែលបាននិយាយថា ពេលនេះ ខ្លួនបានបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាគ្រាប់រ៉ូកែត និងស្នូរកាំភ្លើងលាន់លឺភ្លាមៗ មុនពេលបទឈប់បាញ់ហួសសុពលភាព។
មិនយូរប៉ុន្មានមុនពេលបទឈប់បាញ់រយៈពេល៧ថ្ងៃត្រូវបានផុតកំណត់ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់ទម្លាក់គ្រាប់រ៉ូកែតដែលបាញ់ចេញពីតំបន់ហ្កាហ្សា ខណៈប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងជាមួយក្រុមហាម៉ាស បានរាយការណ៍ពីការផ្ទុះ និងការបាញ់កាំភ្លើង នៅភាគខាងជើងហ្កាហ្សា។