វីដេអូ បានបែកធ្លាយកាលពីថ្ងៃព្រហស្បតិ៍ នៃការប៉ះទង្គិចគ្នានៅសភាប្រចាំតំបន់ប្រទេសម៉ិកស៊ិក ខណៈ អ្នកគាំទ្រគណបក្សកាន់អំណាច បានព្យាយាមរំខានដល់ការអង្គុយធ្វើការរបស់សភា។

ឧបទ្ទវហេតុ ដែលបានកើតឡើង ចាប់ផ្តើមនៅពេលដែលអ្នកគាំទ្រគណបក្សនយោបាយ ម៉ូវីមៀន ស៊ីដាដាណូ(Movimiento Ciudadano) បានបង្ខំពួកគេទៅកាន់បន្ទប់សភាប្រចាំរដ្ឋ នូវ៉ូ លីអុង(Nuevo Leon) ដើម្បីរារាំងសម័យប្រជុំមិនឲ្យបន្តទៅមុខ។

សារធាតុដូចជាផ្សែងហុយមានធូលីច្រើន ត្រូវបានគេបាញ់ដើម្បីបំបែកហ្វូងមនុស្ស ខណៈសកម្មជនបានឈ្លោះប្រកែកនិងរុញច្រានជាមួយសមាជិកសភា។
គណបក្ស Movimiento Ciudadano ឬចលនាពលរដ្ឋ គឺជាគណបក្សរបស់អភិបាលរដ្ឋ ប៉ុន្តែគណបក្សប្រឆាំង បានគ្រប់គ្រងសភា។
គោលបំណងនៃសម័យប្រជុំ គឺដើម្បីតែងតាំងអភិបាលរដ្ឋបណ្តោះអាសន្ននៃរដ្ឋ Nuevo Leon ដើម្បីជំនួសលោក សាមូអ៊ែល ហ្គាសៀ(Samuel Garcia) ដែលចាកចេញពីតំណែង ដើម្បីឈរឈ្មោះប្រជែងជាមួយគណបក្សប្រឆាំង Movimiento Ciudadano នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។