ឯកឧត្តម វង្សី វិស្សុត អំពាវនាវក្រសួងស្ថាប័នចូលរួមប្រយុទ្ធ និងលុបបំបាត់អេដស៍​ចេញពីកម្ពុជាតាមផែនការ

2023/12/01 07:57:26 pm        108

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ អង្គការដៃគូអន្តរជាតិ អង្គការជាតិ អង្គការសង្គមស៊ីវិល និង​វិស័យ​ឯកជន​ទាំង​អស់ ​បន្តយន្តការធ្វើការរួមគ្នាស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) ក្នុងការងារឆ្លើយតបនឹងមេរោគ​អេដស៍ និងជំងឺអេដស៍​ប្រកប​ដោយ​ភាព​ធន់, ចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចជោគជ័យតាមគោលដៅដែលបានកំណត់។

ការថ្លែងរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ យ៉ាងដូច្នេះ នាឱកាសដែរកម្ពុជា ប្រារព្ធ​ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ ក្រោមប្រធានបទ «សហគមន៍​តែមួយ​ដឹកនាំ​ឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» នៅវិមានសន្តិភាព កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៣ និង​មាន​ការអញ្ជើញចូលរួមពីឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ តំណាង​អង្គទូត នានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី។

ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ទៀតថា កម្ពុជាកំពុងតែស្ថិតនៅលើវិថីមួយដែលកំពុង​ឈាន​ទៅ​សម្រេច​បាននូវ «គោលដៅ៩៥-៩៥-៩៥» នៅត្រឹមឆ្នាំ ២០២៥ ពោលគឺ ៩៥% នៃអ្នកផ្ទុក មេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុក មេរោគ អេដស៍ របស់ខ្លួន, ៩៥% នៃអ្នក ដែល ដឹង​ស្ថាន​ភាពផ្ទុក មេរោគអេដស៍ បានទទួលការព្យាបាលដោយ ឱសថប្រឆាំង មេរោគអេដស៍ និង ៩៥% នៃ​អ្នកដែល បានទទួល ការព្យាបាលដោយឱសថ ប្រឆាំ ងនឹងមេរោគ អេដស៍​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការកាត់បន្ថយ ចំនួនមេរោគអេដស៍នៅក្នុងខ្លួន ដែលបានកំណត់​ដោយ​អង្គការ​សហប្រជាជាតិនៅត្រឹមឆ្នាំ២០៣០។ ឯកឧត្តម ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍនានា សូមបន្តជួយគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យ​កម្ពុជា​អាច​ឈាន​ទៅ​សម្រេច​បាន​តា​ម​គោល​ដៅ​លុប​បំបាត់​អេដស៍ឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតប នឹងអេដស៍ឆ្នាំ ២០២៣-២០២៨ និងឆ្នាំ​បន្ត​បន្ទាប់​តទៅ។     

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យោង​តាម​ប្រភព​ទិន្នន័យសង្ខេបឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង​កាម​រោគ និងអង្គការ UN AIDS បានឱ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុប មាន​ប្រមាណ ៧៦.០០០នាក់។ ក្នុងនោះ អ្នកមកធ្វើតេស្ត​ឈាម​ និងបា​ន​ដឹង​ពី​ស្ថានភាព​ផ្ទុក​មេរោគ​អេដស៍​របស់ខ្លួ​នមានចំនួន ៦៧.៣៨៣ នាក់ ស្មើនឹងប្រមាណ៨៦%។ ជាមួយគ្នានេះ ៩៩% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែល​បាន​ដឹង​ពី​ស្ថាន​ភាព​របស់​ខ្លួន​បាន​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគអេដស៍។ ហើយ៩៨%នៃអ្នកដែលបានទទួលការព្យាបាល ត្រូវបានពិនិត្យ​ឃើញ​ថា​មាន​ការ​កាត់បន្ថយចំនួនមេរោគមកនៅកម្រិតទាបបំផុត។

- ចំនួនប៉ាន់ស្មាននៃអ្នកឆ្លងថ្មី មាន ១.៤០០នាក់ (មានការកើនឡើង ៣០០នាក់ បើប្រៀប​ធៀប​នឹង​តួ​លេខ​ក្នុងឆ្នាំកន្លងទៅ ដែលមានត្រឹមតែ ១.១០០នាក់ប៉ុណ្ណោះ) និងអ្នកស្លាប់មានចំនួន ១.១០០នាក់ ( ឬមានមនុស្ស៤នាក់បានឆ្លងថ្មីក្នុង១ថ្ងៃ និងមាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍ ៣នាក់ក្នុង១ថ្ងៃ) ។

- ការវិភាគក៏បានបង្ហាញថា កំណើននៃការឆ្លងមេរោគអេដស៍ថ្មីគឺស្ថិតក្នុងចំណោមបុរស និង​ក្មេង​ប្រុស មានចំនួន៧៩% ហើយ៨៣% នៃអ្នកឆ្លងថ្មី គឺជាក្រុមប្រឈម ឬជាក្រុមប្រជាជនគន្លឹះ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm