សៀមរាប៖ ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ រយៈពេល១១ខែឆ្នាំ២០២៣នេះ មានចំនួនជិត ៧០ ម៉ឺននាក់ កើនឡើងជាង ២១០ ភាគរយ និងទទួលថវិកាពីការលក់សំបុត្រជាងជាង ៣២ លានដុល្លារ កើនឡើងជាង ២៦១ ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងមក។ នេះបើតាមរបាយការណ៍របស់គ្រិះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៣នេះ។
តាមរបាយការណ៍ដដែលបានបង្ហាញថា ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្ដរជាតិ៩ម៉ឺន៧៤២៦នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ និងទទួលបានចំណូល៤លាន ៦៦ម៉ឺន៤៤១២ដុល្លារ។
សម្រាប់រយៈពេល១១ខែឆ្នាំ២០២៣នេះ មានអ្នកទេសចរចំនួន៦៩៩ ៩៩៦នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ បានកើនឡើងជាង២១០ភាគរយ ដោយទទួលចំណូលថវិកា៣២លាន៥៤៦,៨៤៧ដុល្លា កើនឡើងជាង២៦១ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងមក។ នេះបើតាមការបញ្ជាក់របស់របាយការណ៍ដដែល៕









