សាលារៀនរម្លឹកជាថ្មីពីវិន័យ និងការពង្រឹងគុណភាពអប់រំក្នុងថ្ងៃបើកបវេសនកាលថ្មី

2023/12/01 08:23:34 pm        2.1 K

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈទូទាំងប្រទេស ចាប់ពីមតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ខណៈក្នុងឱកាស​នេះ​គ្រឹះស្ថាន​សិក្សាបានរម្លឹកជាថ្មីអំពីច្បាប់វិន័យក្នុងសាលា និងបញ្ជាក់ពីគោលដៅ​ពង្រឹង​គុណ​ភាព​អប់រំ ដើម្បីទទួលបានលទ្ធផលប្រសើរនៅចុងឆ្នាំសិក្សា។

ក្នុងថ្ងៃបើកបវេសនកាលនេះ វិទ្យាល័យបាក់ទូក បានប្រើប្រាស់ប្រព័ន្ធឃោសនាស័ព្ទ ប្រកាស​បញ្ជាក់​លម្អិត​ពី​ច្បាប់​វិន័យ​របស់សាលា ក៏ដូចជាគោលដៅរបស់សាលា​ក្នុង​ការ​ពង្រឹង​គុណភាព​អប់រំ ដើម្បឈានទៅការទទួលបានលទ្ធផលប្រសើរនៅចុងឆ្នាំសិក្សា។

លោក តូច កន្តាល់ នាយក វិទ្យាល័យបាក់ទូក បានបញ្ជាក់ថា ច្បាប់វិន័យរបស់សាលា រាប់​បញ្ចូល​ទាំង​ការ​ស្លៀកពាក់ឱ្យបានត្រឹមត្រូវ ការមកសិក្សាឱ្យបានទៀតទាត់ ការសម្អាតបរិស្ថាន ប្រកាន់​ខ្ជាប់​អនាម័យ។ លោកបន្តថា ក្នុងឱកាសឆ្នាំសិក្សាថ្មីនេះ សាលារៀននឹងស្វែងរកវិធីសាស្ត្រថ្មី បំពេញ​ចន្លោះខ្វះខាត ពិសេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីឱ្យ​អាត្រា​សិស្ស ប្រឡង​ជាប់​មាន​ការ​កើន​ឡើង​។

ក្នុងឱកាស​ចាប់ផ្ដើមការសិក្សាឆ្នាំថ្មីនេះដែរសិស្សានុសិស្សបានលើកឡើងពីការប្ដេជ្ញា ប្រឹងប្រែង​រៀន​សូត្រ គោរពវិន័យសាលាឱ្យបានល្អផងដែរ។ ពួកគេសន្យា ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ប្រឹ​ងប្រែង​រៀនសូត្រ ដើម្បីខ្លួនឯង គ្រួសារ សាលារៀន ក៏ដូចជាសង្គមជាតិទាំងមូល។

សូមជម្រាបថាការបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញសារលិខិត បញ្ជាក់ដែរថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏​អាច​ចាត់​ទុក​ជា​ថ្ងៃ​ដំបូង ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ចាប់ផ្តើម​អនុវត្ត​អាទិភាព​​គោល​នយោបាយ​សំខាន់​ៗ ពាក់ព័ន្ធនឹងវិស័យអប់រំផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm