អ៊ីស្រាអែល កោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអេស្ប៉ាញ ចំពេលមានជម្លោះ កើនឡើង

2023/12/01 08:48:34 pm        92

រដ្ឋាភិបាលអ៊ីស្រាអែល បានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងម៉ាឌ្រីដ បន្ទាប់ពីនាយករដ្ឋមន្រ្តីអេស្ប៉ាញ បាននិយាយថា លោកមាន «ការសង្ស័យយ៉ាងធ្ងន់ធ្ងរថា អ៊ីស្រាអែល កំពុងអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ» នៅក្នុងការទម្លាក់គ្រាប់បែករបស់ខ្លួន ទៅលើតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយរបស់លោក Pedro Sanchez ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចសម្ភាសន៍មួយ នៅលើទូរទស្សន៍រដ្ឋអេស្ប៉ាញ TVE កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

លោកបាននិយាយថា ខណៈដែលអ្វីដែលក្រុមហាម៉ាស បានធ្វើចំពោះអ៊ីស្រាអែលគឺ «ឃោរឃៅ និងគួរឲ្យ ស្អប់ខ្ពើម» វីដេអូដែលចេញពីតំបន់ហ្កាហ្សា រួមជាមួយនឹង «ចំនួនកុមារដែលស្លាប់កំពុងកើនឡើង» ធ្វើឲ្យលោកព្រួយបារម្ភយ៉ាងខាងខ្លាំង។

ការអធិប្បាយនេះ គំរាមកំហែងធ្វើឲ្យកាន់តែកើនឡើងនូវជម្លោះការទូត ដែលបានកើតឡើងកាលពី សប្តាហ៍មុន នៅពេលដែលលោកបានធ្វើសុន្ទរកថា នៅតាមព្រំដែនហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប ដោយបានថ្កោលទោសដល់ «ការសម្លាប់ជនស៊ីវិលស្លូតត្រង់»ដោយគ្មានរើសអើងជាមួយនាយករដ្ឋមន្ត្រីបែល ហ្ស៊ិក លោក Alexander De Croo ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានកោះហៅ ត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសទាំងពីរភ្លាមៗ ចំពោះអ្វីដែលការិយាល័យរបស់ខ្លួនហៅថា«ការស្តីបន្ទោសដ៏ធ្ងន់ធ្ងរ»។

កាលពីថ្ងៃព្រហស្បតិ៍ លោក Cohen បាននិយាយថា ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំទីក្រុង Tel Aviv នឹងត្រូវរងការស្តីបន្ទោសម្តងទៀតជុំវិញការអះអាង «ដោយកំហឹងក្រេវក្រោដ»និង «គ្មានមូលដ្ឋាន» របស់លោកSanchez។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm