កា​ណា​ដាសន្យា​ ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ ចំនួន ១០០​លាន​ដូ​ស​ ដល់​គម្រោង COVAX​នៅ​កិច្ចប្រជុំ G-7

2021/06/14 07:50:10 pm        621

​អន្តរជាតិ៖ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន​ឌ្រូ​ដូ បាន​ប្រកាស​ថា ប្រទេស​របស់លោក នឹង​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន ១០០​លាន​ដូ​ស ដល់​ប្រទេស​ក្រីក្រ​ដើម្បី​ជួយ​បញ្ចប់​ការរីក​រាលដាល​ឆ្លង​សកល​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​លោក​និយាយថា កាណាដា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​៤​ប៉ុណ្ណោះ ដែល​បាន​ឈានដល់​កាតព្វកិច្ច​របស់​ខ្លួន​នៅក្នុង​គម្រោង COVAX​ របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) សម្រាប់​ការចែក​ចាយ​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​។​

​លោក​ទ្រូ​ដូ បាន​ថ្លែង​បែបនេះ នៅ​ដំណាច់​កិច្ចប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់ G-7 ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​ខន​វ៉​ល ចក្រភព​អង់គ្លេស​។​

​លោក​ទ្រូ​ដូ​ បានបញ្ជាក់​យ៉ាងច្បាស់​ផងដែរ​ថា ប្រទេស​សមាជិក G-7 នឹង​បន្ត​តតាំង​ជាមួយ​ចិន​លើ​វិស័យ​ជាក់លាក់​ជាច្រើន ដូចជា​បញ្ហា​សិទ្ធិមនុស្ស​ជាដើម ។​

​ដោយឡែក សហរដ្ឋអាមេរិក បាន​សន្យា​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន ៥០០​លាន​ដូ​ស​ដល់​គម្រោង COVAX ខណៈដែល​ប្រទេស​ម្ចាស់ផ្ទះ​អង់គ្លេស សន្យា​ផ្តល់​វ៉ាក់សាំង​ចំនួន ១០០​លាន​ដូ​ស​៕ អត្ថបទ៖ សារ៉ាត់​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        194
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        181
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm