កម្ពុជាកំពុងខិតខំផ្ដល់សេវាទឹកស្អាត ដល់ពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីសម្រេចតាមគោលដៅឆ្នាំ២០៣០

2023/12/01 09:59:16 pm        293

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ក៏ដូចជាមានការចូលរួមពីវិស័យឯកជន កំពុងខិតខំធ្វើយ៉ាងណា ក្នុងការផ្ដល់សេវាទឹកស្អាត ទៅដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ឬជនងាយរងគ្រោះមួយចំនួន ដើម្បីមានទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់ ឲ្យស្របតាមផែនការនៅឆ្នាំ២០៣០ ។  

ក្នុងពិធីប្រគល់ និងទទួលថវិកាសប្បុរធម៌ចំនួន ៥ម៉ឺនដុល្លារ ពីក្រុមហ៊ុនធានារ៉ាបរង អេទីកា សម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក ឆាត់ សុភាព នាយកប្រចាំប្រទេស នៃអង្គការវ័តធើអេតកម្ពុជា (WaterAid) បានលើកឡើងថា កម្ពុជាបានធ្វើដំណើរវែងឆ្ងាយមកហើយ លើការងារទឹកស្អាត និងអនាម័យ ដោយឆ្នាំ២០១៤ ដែលពេលនោះ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រមាណ ៤០ភាគរយ នៅទូទាំងប្រទេស ហើយគិតត្រឹមឆ្នាំ២០១៩ បានកើនឡើងដល់ ៨០ភាគរយ ។

លោកបានបន្តថា នៅសល់២០ភាគរយទៀត ស្ថិតនៅក្នុងក្រុមគោលដៅ ក្នុងនោះមានពលរដ្ឋនៅតំបន់ដាច់ស្រយាល តំបន់ជនបទ គ្រួសារមានប្រាក់ចំណូលទាប គ្រួសារដែលមានសមាជិកមានពិការភាពជាដើម ដែលត្រូវកៀគរធនធានជួយពួកគេ លើវិស័យទឹកស្អាត និងអនាម័យ ខណៈមួយឆ្នាំៗ កម្ពុជាត្រូវការថវិកាប្រមាណ ២០០លានដុល្លារ ដើម្បីអនុវត្តការងារនេះ ឲ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៦ ស្តីពីទឹកស្អាត និងអនាម័យ នៅត្រឹមឆ្នាំ២០៣០ ។

 លោក ឆាត់ សុភាព បានបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងធ្វើការងារនេះបើទោះបីជាមានការលំបាក តាមរយៈការប្រើប្រាស់ថវិកាជាតិ ក៏ដូចជាការកៀគរថវិកាពីប្រភពផ្សេងៗ ដូចជាអង្គការដៃគូ និងវិស័យឯកជននានា ។

លោក ដាតូ ចូហានអាហ្រ្វីហ្វីន ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនធានារ៉ាប់រង អេទីកា បានលើកឡើងថា សកម្មភាពគាំទ្រដល់កិច្ចការលើកកម្ពស់ទឹកស្អាត និងអនាម័យ គឺជាភារកិច្ចដ៏ចាំបាច់ ដែលតម្រូវឲ្យគ្រប់គ្នាចូលរួមតាមលទ្ធភាព ហើយប្រសិនបើរបាំង ឬឧបសគ្គនៃទឹកស្អាត និងអនាម័យ ត្រូវបានដោះស្រាយ ដោយមានការគាំទ្រពីមនុស្សគ្រប់គ្នា នោះប្រជាជនគ្រប់ទីកន្លែង ពិសេសប្រជាជននៅទីជនបទ នឹងមានសុខភាពល្អ កាត់បន្ថយការចំណាយ លើការថែទាំសុខភាព ព្រមទាំងអាចសន្សំសំចៃថវិកា សម្រាប់ទុកបំពេញតម្រូវការផ្សេងៗនៅក្នុងគ្រួសារផងដែរ ហើយការចូលរួមនេះ គឺមានគោលដៅចង់ឲ្យពលរដ្ឋកម្ពុជា មានសុខភាពល្អ ។

គួរបញ្ជាក់ថា ថវិការបស់ក្រុមហ៊ុនធានារ៉ាប់រង អេទីកា នេះ ត្រូវអនុវត្តលើកកម្ពស់សេវាទឹកស្អាត ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល នឹងរំពឹងថាផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋប្រមាណ ២០០០នាក់ ក្នុងរយៈពេល៦ខែ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm