
អ៊ុយក្រែន នឹងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយ មុនពេលដែលខ្លួនទទួលបានការដឹកជញ្ជូនគ្រាប់រ៉ូកែតដ៏ច្រើនលើកដំបូងរបស់ខ្លួន ដែលសហរដ្ឋអាមេរិក បានអភិវឌ្ឍដើម្បីធ្វើការវាយប្រហារនៅចម្ងាយជិត ១៦០គីឡូម៉ែត្រ នេះបើយោងតាមមន្ទីរបញ្ចកោណ និងមនុស្សដែលដឹងពីពេលវេលានៃការដឹកជញ្ជូននេះ។
នៅពេលដែលសហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុនប៊ូអ៊ីង (Boeing) ទាក់ទងជាលើកដំបូងដើម្បីទិញ និងដឹកជញ្ជូនគ្រាប់បែកខ្នាតតូចបាញ់បង្ហោះពីដី GSLDB ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ពេលវេលាដែលល្អបំផុតសម្រាប់ការដឹកជញ្ជូន គឺនៅជុំវិញនិទាឃរដូវនៃឆ្នាំនេះ នេះបើយោងតាមឯកសារដែលបានឃើញដោយសារព៍ត៌មាន រ៉យទ័រ នៅពេលនោះ។ សារព័ត៌មាន Politico បានរាយការណ៍កាលពីខែកុម្ភៈ ថាការដឹកជញ្ជូននឹងមិនកើតឡើងនោះទេរហូតចុងឆ្នាំ២០២៣។
មនុស្សដែលដឹងពីពេលវេលាដឹកជញ្ជូននាពេលបច្ចុប្បន្នបាននិយាយថា ការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកដោយក្រុមហ៊ុនប៊ូអ៊ីង ដែលជាអ្នកម៉ៅការសំខាន់សម្រាប់គ្រាប់បែក GLSDB នឹងធ្វើឡើងនៅចុងខែធ្នូ អមដោយការធ្វើតេស្តជាច្រើនខែមុនពេលដឹកជញ្ជូនបន្តទៅអ៊ុយក្រែន។
ការសម្រេចបញ្ជូនរ៉ូកែតរយៈចម្ងាយឆ្ងាយ ជារបស់ដែលរដ្ឋាភិបាលអាមេរិក មិនធ្លាប់បានបញ្ជាទិញសម្រាប់ខ្លួនឯងនោះ បានធ្វើតាមសំណើកាលពីរដូវក្តៅមុនពីក្រុមហ៊ុនប៊ូអ៊ីង ខូ ទៅកាន់បណ្ដាមេបញ្ជាការទ័ពអាមេរិក នៅអឺរ៉ុប ដែលគ្រប់គ្រងអាវុធសម្រាប់អ៊ុយក្រែន៕