ផ្សែងអ័ព្ទយ៉ាងក្រាស់នៅតែបន្តគ្របដណ្ដប់លើទីក្រុងញ៉ូវដេលី របស់ឥណ្ឌា

2023/12/01 11:13:23 pm        26

ទីក្រុងញ៉ូវដែលី របស់ឥណ្ឌា ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់នៅព្រឹកថ្ងៃសុក្រ (០១ ធ្នូ) ខណៈដែលរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះនៅតែបន្តរងគ្រោះពីកង្វក់ខ្យល់យ៉ាងខ្លាំង។

វីដេអូដ្រូនមួយបានបង្ហាញពីផ្លូវក្នុងទីក្រុងដ៏លេចធ្លោ និងទីតាំងសំខាន់ៗ ដែលអាចមើលឃើញគ្របដណ្ដប់ដោយផ្សែងអ័ព្ទដ៏ក្រាស់។ អ្នកស្រុកម្នាក់បាននិយាយថា វាមានអារម្មណ៍ដូចជាមនុស្សម្នាក់កំពុងជក់បារីជាប់រហូតនៅជុំវិញខ្លួន ហើយដូចជាផ្សែងនោះកំពុងហុយទៅលើមុខរបស់គេ។

ទីក្រុងញ៉ូវដែលី ត្រូវបានចាត់ថ្នាក់ដោយទីភ្នាក់ងារគុណភាពខ្យល់ស្វីស IQAir ថាជាទីក្រុងដែលមានកង្វក់ខ្យល់ខ្លាំងបំផុតរបស់ពិភពលោក គិតត្រឹមម៉ោង ០៦:០០ (ម៉ោងសកល)។ រដ្ឋធានីឥណ្ឌាមានសន្ទស្សន៍គុណភាពខ្យល់ (AQI) កម្រិត៤៨៤ ដោយធ្វើឲ្យវាស្ថិតនៅក្នុងប្រភេទ «គ្រោះថ្នាក់»។

គុណភាពខ្យល់ក្នុងទីក្រុង ញ៉ូវដេលី កាន់តែយ៉ាប់យ៉ឺនជារៀងរាល់ឆ្នាំ មុនពេលរដូវរងា នៅពេលដែលខ្យល់ត្រជាក់បានហ៊ុមព័ទ្ធការបំពុលពីប្រភពបង្កផ្សែងកង្វក់នានា រួមមានយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតកាកសំណល់កសិកម្មជាដើម៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm