សិង្ហបុរី និង Zurich គឺជាទីក្រុង ដែលមានការចំណាយថ្លៃជាងគេបំផុតរបស់ពិភពលោក

2023/12/01 11:32:31 pm        31

អង្គភាពស៊ើបអង្កេតពីសេដ្ឋកិច្ច ឬ EIU កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានឲ្យដឹងថា ប្រទេសសិង្ហបុរី និងទីក្រុង Zurich របស់ប្រទេសស្វីស បានជាប់ឈ្មោះជាទីក្រុង ដែលមានការចំណាយថ្លៃជាងគេបំផុតរបស់ពិភពលោក នៅឆ្នាំនេះ ដែលតាមមកដោយទីក្រុងហ្សឺណែវ (ស្វីស) ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) និងទីក្រុងហុងកុង (ចិន)។

អង្គភាពនេះ បានឲ្យដឹងក្នុងរបាយការណ៍ថា ជាមធ្យម តម្លៃបានកើនឡើងប្រចាំឆ្នាំ ៧,៤ភាគរយ ក្នុងលក្ខខណ្ឌរូបិយប័ណ្ណក្នុងស្រុក សម្រាប់ទំនិញ និងសេវាកម្មដែលប្រើជាទូទៅជាង ២០០មុខ ដោយធ្លាក់ចុះពីការកើនឡើង ៨,១ភាគរយ កាលពីឆ្នាំមុន ប៉ុន្តែនៅតែ «ខ្ពស់ជាងនិន្នាការ ក្នុងឆ្នាំ ២០១៧-២០២១»។

សិង្ហបុរីទទួលបានចំណាត់ថ្នាក់លើគេជាលើកទី៩ ក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ ដោយសារកម្រិតតម្លៃខ្ពស់ ក្នុងប្រភេទទំនិញជាច្រើន។ រដ្ឋទីក្រុងតែមួយនេះ មានតម្លៃដឹកជញ្ជូនខ្ពស់បំផុតរបស់ពិភពលោក ដោយសារការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលលើចំនួនរថយន្ត។ ប្រទេសនេះក៏ស្ថិតក្នុងចំណោមទីកន្លែង ដែលមានតម្លៃថ្លៃបំផុតផងដែរ សម្រាប់ការទិញសម្លៀកបំពាក់ គ្រឿងទេស និងគ្រឿងស្រវឹង។

អង្គភាពបានបន្ថែមថា ការឡើងចំណាត់ថ្នាក់របស់ទីក្រុង Zurich បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃប្រាក់ហ្វ្រង់ស្វីស និងការឡើងថ្លៃខ្ពស់ សម្រាប់តម្លៃគ្រឿងទេស ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្ត។ ចំណែកទីក្រុងហ្សឺណែវ និងញូវយ៉ក ជាប់ចំណាត់ថ្នាក់លេខ៣ ខណៈទីក្រុងហុងកុងស្ថិតនៅលេខ៥ ហើយទីក្រុង Los Angeles (សហរដ្ឋអាមេរិក) លេខ៦៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm