នាយករដ្ឋមន្ត្រីអភិរក្សនិយម លោក Christopher Luxon បាននិយាយនៅថ្ងៃសុក្រទី ១ ខែធ្នូនេះថា ទូរស័ព្ទចល័តនឹងត្រូវបានហាមប្រាមនៅតាមសាលារៀននៅទូទាំងប្រទេសនូវែលហ្សេឡង់ ខណៈរដ្ឋាភិបាលដែលទើបចាប់ផ្តើម សម្លឹងមើលជុំវិញអត្រាចំណេះដឹងដែលបានធ្លាក់ចុះនៅក្នុងប្រទេសនេះ។
សាលារៀននៅប្រទេសនូវែលហ្សេឡង់ ធ្លាប់បានបង្ហាញភាពពេញចិត្តតាមរយៈពិន្ទុចំណេះដឹងល្អបំផុតរបស់ពិភពលោក ប៉ុន្តែកម្រិតនៃការអាន និងការសរសេរ បានធ្លាក់ចុះដល់ចំណុចដែលអ្នកស្រាវជ្រាវមួយចំនួនព្រួយបារម្ភថា មាន «វិបត្តិថ្នាក់រៀន»។
លោក Luxon បានប្រកាសថា លោកនឹងហាមប្រាមការប្រើប្រាស់ទូរស័ព្ទនៅសាលារៀនក្នុងរយៈពេល ១០០ថ្ងៃដំបូងរបស់លោកនៅក្នុងការកាន់តំណែង ដោយអនុម័តគោលនយោបាយ ដែលត្រូវសាកល្បងជាមួយលទ្ធផលចម្រុះនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង។
លោក Luxon បាននិយាយថា ចំណាត់ការនេះនឹងបញ្ឈប់អាកប្បកិរិយារំខាន និងជួយសិស្សឲ្យផ្តោតការយកចិត្តទុកដាក់។ យើងនឹងហាមប្រាមការប្រើប្រាស់ទូរស័ព្ទនៅតាមសាលារៀន នៅទូទាំងប្រទេសនូវែលហ្សេឡង់ ។ យើងចង់ឱ្យកូនៗរបស់យើង រៀន ហើយយើងចង់ឱ្យគ្រូរបស់យើងបង្រៀន។
អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលអប់រំសប្បុរសធម៌ប្រទេសនូវែលហ្សេឡង់ បានព្រមានអំពី «វិបត្តិអក្ខរកម្ម» កាលពីឆ្នាំ ២០២២ ដោយរកឃើញថាកុមារអាយុ ១៥ឆ្នាំ ច្រើនជាងមួយភាគបី មិនអាចអាន ឬសរសេរបានទេ។ នោះហើយគឺជាអ្វីដែលត្រូវតែធ្វើ ដើម្បីដោះស្រាយអត្រាចំណេះដឹងធ្លាក់ចុះទាបគួរឱ្យព្រួយបារម្ភនៅនូវ៉ែលហ្សេឡង់។