ភ្នំពេញ ៖ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារ ណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលបានចូលរួមជួយសង្រ្គោះជីវិតមនុស្សឲ្យរួចផុតពីការគំរាមដោយ សារគ្រាប់មីន ហើយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមជនបទ និងរួមចំណែកដោយការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព។
ក្នុងខណះ អនុញ្ញាតឱ្យ លោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយកទីភ្នាក់ងារ កយកា ប្រចាំនៅកម្ពុជា ដែលត្រូវបានតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្ម ភាពមីននៅកម្ពុជានាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ ការអាជ្ញាធរមីនឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីននិងក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាម រយៈទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលបានចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែកនេះ នឹងបានជួយសង្រ្គោះជីវិតមនុស្សឲ្យរួចផុតពីការគំរាមដោយសារមីន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋនៅតាមជនបទនិងរួមចំណែកដោយការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា ការរួមចំណែករបស់សាធារណរដ្ឋកូរ៉េ គឺជាការបង្កើតនូវក្តីសង្ឃឹមថ្មីជូនដល់ក្រុមគ្រួសារក្រីក្រនៅក្នុងសហគមន៍ដែលទទួលបាន ការគាំទ្រផ្នែកមនុស្សធម៌លើការងារបោសសម្អាតមីន។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនពេញចិត្តនឹងបន្តសហការជាមួយទីភ្នាក់ងារកយការ កូរ៉េ លើការងារបោស សម្អាតមីននេះ សម្រាប់ភាពជោគជ័យនៃ «គម្រោងបោស សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV) សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស»។
ក្នុងកិច្ចពិភាក្សា លោកស្រី ឆយ ម៉ូន ជុង បានលើកឡើងអំពីតួនាទីរបស់ទីភ្នាក់ងារកយការ ក្នុងការគាំទ្រដល់កិច្ចការអភិវឌ្ឍន៍នៅកម្ពុជាលើវិស័យធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពជាសកល និងការអប់រំវិទ្យាសាស្ត្រ ដើម្បីលើក កម្ពស់ទេពកោសល្យនាពេលអនាគត និងលើកកម្ពស់ភាពចម្រុះឧស្សាហកម្ម និងការអភិវឌ្ឍន៍ជនបទ ជាដើម។បន្ថែមពីនេះលោកស្រី ឆយ ម៉ូន ជុង ក៏បានកោតសរសើរដល់អាជ្ញាធរមីន ចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលបានចូលរួមជួយឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅក្នុងប្រទេស៕ អត្ថបទ ៖ ភារម្យ









