
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវឲ្យមានការសាងសង់បន្ទាយ នៅក្នុងតំបន់សំខាន់ៗ ក្រោមសម្ពាធពីកងកម្លាំងរុស្ស៊ីឲ្យបានឆាប់ ជាពិសេសនៅអ៊ុយក្រែនភាគខាងកើត ដែលជាចំណុចស្នូលនៃការឈានទៅមុខរបស់ទីក្រុងម៉ូស្គូ ក្នុងរយៈពេល ២១ខែ ក្នុងការឈ្លានពានរបស់ខ្លួន។
លោកហ្សេឡិនស្គី បានចេញសេចក្តីអំពាវនាវរបស់ខ្លួន បន្ទាប់ពីបានធ្វើដំណើរទៅកាន់ទីតាំងរបស់អ៊ុយក្រែននៅភាគឦសាន ដែលជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើន ដែលកងកម្លាំងរុស្ស៊ី បាននិងកំពុងព្យាយាមឆ្ពោះទៅមុខនាពេលថ្មីៗនេះ និងដណ្តើមយកមកវិញនូវតំបន់ដែលកងទ័ពអ៊ុយក្រែន បានយកមកវិញកាលពីមួយឆ្នាំមុន។ លោកបាននិយាយថា ការប្រជុំមួយដែលលោកបានធ្វើជាមួយមេបញ្ជាការ បានដោះស្រាយជាមួយនឹងការសាងសង់បន្ទាយជាច្រើន។
លោកបានថ្លែងថា៖«នៅក្នុងវិស័យសំខាន់ៗទាំងអស់ ដែលត្រូវការការពង្រឹង គួរតែមានការជំរុញ និងការបង្កើនល្បឿនក្នុងការសាងសង់នូវសំណង់នានា។