
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េសកូវ បាននិយាយនៅថ្ងៃសុក្រនេះថា អូប៉ិកបូក (OPEC+) ជាក្រុមប្រទេសផលិតប្រេងនាំមុខគេ កំពុងរួមចំណែកក្នុងការធ្វើឲ្យមានស្ថិរភាពដល់ទីផ្សារថាមពល និងការជួយទ្រទ្រង់តម្លៃថាមពលនៅកម្រិតមួយដែលតុល្យភាព។
លោកប៉េសកូវ បាននិយាយថា រុស្ស៊ីបានចាប់អារម្មណ៍នៅក្នុងការបន្ដការងារជាមួយអូប៉ិកបូក(OPEC+)នេះ។
ក្រុមនេះ កាលពីថ្ងអង្គារ បានយល់ស្របទៅនឹងការកាត់បន្ថយការផ្គត់ផ្គង់ប្រេងសរុបទាំងអស់ប្រមាណជា ២,២លានបារ៉ែលក្នុង១ថ្ងៃ នៅដើមឆ្នាំក្រោយ ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអេឌីត នៅក្នុងដំណើការនៃការកាត់បន្ថយការផ្គត់ផ្គង់របស់ខ្លួន កាលពីពេលថ្មីៗនេះ៕