​ ជនមានពិការភាព ៧០០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែកទទួលជំនួយពីកាកបាទក្រហម

2023/12/02 02:14:18 am        62

ភ្នំពេញ ៖ ដោយក្តីនឹករលឹក គិតគូរពីសុខទុក្ខ ក្តីអាណិតស្រឡាញ់ចំពោះ កូនក្មួយ និងចៅៗមានពិការភាព និងដេីម្បីអបអរទិវាជនមានពិការភាពកម្ពុជា​លេីកទី​២៥​ និងទិវាជនមានពិការភាពអន្តរជាតិលេីកទី៤១ ផងនោះ​ កាលពីថ្ងៃទី ១ ខែធ្នូធ្ឆ្នាំ២០២៣ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ជាលើកទី១៦ (ចាប់តាំងពីឆ្នាំ២០១៤) ជូនដល់ជនមានពិការភាព​ ចំនួន ៧០០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ ដែលមានពិការភាពទាំងអស់ និងសូមលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា «ពិការកាយ តែមិនពិការចិត្ត»។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែង លើកគុណតម្លៃផ្ទាល់ខ្លួន តាមរយៈការពង្រឹងសមត្ថភាព​ ជំនាញវិជ្ជាជីវៈ​ផ្ទាល់ខ្លួន និងការប្រព្រឹត្តនូវអំពើល្អ ឬអំពើទាំងឡាយណាដែលជាគុណប្រយោជន៍របស់សង្គមជាតិ ក៏ដូចជាការប្តេជ្ញាចិត្តបណ្តុះនូវគុណតម្លៃផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះ​ លោកជំទាវ​ បានថ្លែងនូវការកោតសរសេីរចំពោះ​ក្មួយៗទាំងអស់​ ដែលបានចូលរួមលេីកកម្ពស់មោទនភាពជាតិខ្មែរ​ តាមរយៈការចូលរួមក្នុងការប្រកួតកីឡាប៉ារ៉ាហ្គេម​ កាលពីពេលកន្លងទៅផងដែរ។ 

លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីកិច្ចការងារដែល​ កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វេីដើម្បីបរិយាបន្នសង្គម ហើយដែលសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់នៃការជួយឧបត្ថម្ភគាំទ្រពីកាកបាទក្រហមកម្ពុជា ដល់សមាគមតម្ត្រីសំនៀងជនពិការ ចាប់តាំងពីឆ្នាំ២០១៤រៀងមក ដែលរួមមានការឧបត្ថម្ភជាស្បៀងអាហារ សម្ភារប្រើប្រាស់ ថវិកាសម្រាប់សាងសង់អគារស្នាក់នៅ និងការគាំទ្រខាងផ្លូវចិត្តជាដើម បានឆ្លុះបញ្ចាំងពីបរិយាបន្នសង្គម គឺធ្វើយ៉ាងណាឱ្យជនមានពិការភាពទាំងនេះ ទទួលបាននូវការគោរព ទទួលបានសិទ្ធិសេរីភាពក្នុងការរស់នៅ ហើយទទួលបាននូវផលដែលជាចំណែកនៃការអភិវឌ្ឍ និងសុខសន្តិភាពដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែទទួលផ្លែផ្កានាពេលនេះ និងពេលអនាគត។ ទន្ទឹមនឹងនេះ​ លោកជំទាវ​ ក៏បានគូសបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៧​ នៃរដ្ឋសភា​ បានចេញដំណេីរយ៉ាងស្វាហាប់​ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១​ ដេីម្បីកំណេីន​ ការងារ​ សមធម៌​ ប្រសិទ្ធភាព​ និងចីរភាព។ 

ជាកិច្ចឆ្លេីយតប ឯកឧត្តម ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌​ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង​សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់កូនៗចៅៗមានពិការភាពទាំងអស់ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តម​ ចាប តូ តំណាងឱ្យជនមានពិការភាពទាំងអស់ បានអះអាងថា «យើងខ្ញុំជាជនមានពិការភាពទាំងអស់ ពិការតែកាយ តែបេះដូងមិនពិការឡើយ។ យើងខ្ញុំមានបេះដូង មានទឹកចិត្ត មានការតស៊ូ ចេះជួយខ្លួនឯង និងជួយអ្នកដទៃ ហើយអាចចូលរួមក្នុងកិច្ចការងារសង្គមបាន ជាពិសេសចូលរួមក្នុងការការពារសុខសន្តិភាព។ យើងខ្ញុំទាំងអស់គ្នា សូមអរគុណសន្តិភាព! សូមអរគុណសម្តេចតេជោ! សូមអរគុណអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន! និងសូមអរគុណកាកបាទក្រហមកម្ពុជា!»។ 

ក្នុងឱកាសនោះដែរ លោកជំទាវ ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការគោរពដឹងគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីការរស់នៅ បានបញ្ចប់នូវការលំបាកដល់ជនដែលមានពិការភាពភ្នែកនៃសមាគមតន្ត្រីសំនៀងជនពិការ ឱ្យកូនក្មួយមានអគារស្នាក់នៅ មានគ្រែគេងស្អាត មានផ្លូវថ្នល់ចេញចូល មានសិទ្ធិសេរីភាពពេញលេញ មិនដើរជួលផ្ទះ មិនដើរសុំទានគេ មិនដើរច្រៀងតាមចិញ្ចើមថ្នល់ ជាពិសេសបានផ្តល់កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពជនមានពិការភាពដូចពេលនេះ។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា​ ផ្តល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) លើកទី១៦នេះ រួមមាន ៖ អង្ករ ៣តោន , មី ៣០កេស, ត្រីខ ៥កេស , ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ទឹកសុទ្ធ ៣០កេស, ទឹកដោះគោខាប់ ១២០កំប៉ុង, ស្ករស ១០០គីឡូក្រាម, អំបិល ១០០គីឡូក្រាម, តែ ១០គីឡូក្រាម, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល៕​ អត្ថបទ ៖ សំ ងីម​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm