ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរ ដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ ជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តម ក៏ផ្ដាំផ្ញើឲ្យ អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទត្រូវបន្តខិតខំជួយសង្គ្រោះ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ និងសម្អាតភូមិ លំនៅឋានរបស់ខ្លួន នៅពេលបងប្អូនប្រឡប់មកកាន់លំនៅឋានវិញបន្ទាប់ពីទឹកជំនន់បានស្រកចុះ៕





