
អាកាសធាតុត្រជាក់កំពុងធ្វើឲ្យស្ថានភាពរស់នៅលំបាកខ្លាំងសម្រាប់ជនភៀសខ្លួនក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា ស្រ្ទីប ខណៈអ្នកស្រុកដែលបាត់បង់ទីជម្រក ព្យាយាមស្វែងរកនូវអ្វីដែលអាចជួយឲ្យពួកគេកក់ក្តៅនៅក្នុងសំពត់តង់បណ្តោះអាសន្ន។
ជនភៀសខ្លួនដែលកំពុងតស៊ូបានធ្វើការអំពាវនាវឥតឈប់ឈរទៅកាន់សហគមន៍អន្ដរជាតិឲ្យជួយបញ្ឈប់សកម្មភាពយោធាក្នុងតំបន់ហ៊ុមព័ទ្ធដែលជាប់មាត់សមុទ្រនេះ។
លោកអូម អាសមេត(Om Ahmed)ជាជនភៀសខ្លួនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាបាននិយាយថា យើងកំពុងស្ថិតនៅក្នុងរដូវរងា ហើយដូចអ្នកឃើញស្រាប់ហើយ ស្ថានភាពរបស់យើងលំបាកខ្លាំងណាស់។ លោកបន្ដថា ពួកលោកកំពុងរស់នៅក្នុងសំពត់តង់ដែលលិចទឹកភ្លៀង ហើយស្ថានភាពនេះធ្ងន់ធ្ងរណាស់។ ដូច្នេះ លោកសូមអំពាវនាវទៅបណ្ដាប្រមុខរដ្ឋពិភពលោក អោយជួយគាំត្រពួកលោកជាមួយនឹងការស្វែងរកបទឈប់បាញ់អចិន្ត្រៃយ៍ និងបញ្ឈប់សង្រ្គាមតែម្ដង។
ជនជាតិប៉ាឡេស្ទីនដែលបាត់បង់ទីជម្រកមួយចំនួនដែលគំពុងតស៊ូរស់ជាមួយនឹងស្បៀងអាហារផ្គត់ផ្គង់មិនគ្រាន់តែកំណត់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងកំណត់នៅក្នុងវិធីជាច្រើនដែលគេអាចត្រៀមស្បៀងអាហាររបស់ពួគេផងដែរ។
អ៊ីស្រាអែលបានបន្ដប្រតិបត្ដិការយោធាក្នុងតំបន់ហ្កាហ្សា ស្រ្ទីបតទៅទៀត បន្ទាប់ពីបទឈប់បាញ់រយឡពេល៧ថ្ងៃបានអស់សុពលភាពនៅព្រឹកថ្ងៃសុក្រនេះមក៕