កងកម្លាំងការពារជាតិអ៊ីស្រាអែល៖ ចំណាប់ថ្នូរអ៊ីស្រាអែល៦នាក់ត្រូវបានបញ្ជាក់ថាស្លាប់

2023/12/02 06:09:24 pm        158

ទាហាននិយាយថា កងទ័ពអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណសាកសពចំណាប់ថ្នូរម្នាក់ និងបញ្ជាក់ពីការស្លាប់ចំណាប់ថ្នូរ៤នាក់ផ្សេងទៀត ដែលត្រូវបានចាប់ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ខណៈការប្រយុទ្ធបានបន្តនៅតំបន់ហ្កាហ្សា បន្ទាប់ពីបានផ្អាកប្រយុទ្ធរយៈពេលមួយសប្តាហ៍។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Ofir Tzarfati ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅក្នុងពិធីជប់លៀងតន្ត្រី Nova នៅស្រុក Re'im ខាងក្រៅតំបន់ហ្កាហ្សា ត្រូវបានរកឃើញដោយកងកម្លាំងអ៊ីស្រាអែលកាលពីពេលថ្មីៗនេះ ហើយត្រូវបានកំណត់អត្តសញ្ញាណកាលពីថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ដោយមន្ត្រីធ្វើកោសល្យវិច្ច័យ។

បន្ថែមលើនេះ អ្នកនាំពាក្យមេបញ្ជាការយោធា ឧត្តមនាវីឯក Daniel Hagari បាននិយាយថា គ្រួសារចំណាប់ថ្នូរមានឈ្មោះ Eliyahu Margalit, Maya Goren, Ronen Engel និង Arye Zalmanovich ត្រូវបានផ្តល់ដំណឹងអំពីការស្លាប់របស់ពួកគេ ដោយផ្អែកលើការស៊ើបការណ៍ដែលអាចទុកចិត្តបាន។

ក្រុមតំណាងឱ្យគ្រួសារចំណាប់ថ្នូរបាននិយាយថា ចំណាប់ថ្នូរទី៦ ដែលជាវិស្វករផ្នែកសំឡេងនៅក្នុងកម្មធីបុណ្យតន្ត្រី Nova មានឈ្មោះថា Guy Illouz ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងការជាប់ឃុំឃាំង។

យោងតាមអាជ្ញាធរអ៊ីស្រាអែល បានឲ្យដឹងថា ជាសរុប ចំណាប់ថ្នូរប្រហែល ២៤០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា ខណៈជនជាតិអ៊ីស្រាអែល និងជនបរទេសប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់។ យោងតាមអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែល បានឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី ៧ តុលា ដោយការទម្លាក់គ្រាប់បែកខ្លាំងបំផុតមិនធ្លាប់មានរបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ដោយមានការវាយលុកតាមដីគោកក្នុងតំបន់ហ៊ុមព័ទ្ធ បណ្តាលឲ្យមនុស្សជាង ១៤.០០០ នាក់ស្លាប់ ប្រហែល ៤០% នៃអ្នកស្លាប់មានអាយុក្រោម ១៨ ឆ្នាំ។

អត្ថបទដែលទាក់ទង

រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm       
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1
មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm