គ្រូ​បង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងសរសើរ​ក្រុមខេត្តព្រៃវែង ហើយ​រំពឹង​ថ្ងៃមុខ​ពួកគាត់​នឹង​ធ្វើ​បាន​កាន់តែ​ល្អ​

2021/06/15 10:38:32 am        104

​បាល់ទាត់៖ លោក Conor Nestor គ្រូ​បង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​លើក​សរសើរ​ក្រុម​សម្បូរ​ដោយ​កីឡាករ​វ័យក្មេង​ខេត្ត​ព្រៃវែងគឺជា​ក្រុម​មួយ​ដ៏​ល្អ ហើយ​លោក​រំពឹង​ថា នៅ​ថ្ងៃ​អនាគត​ក្រុម​កូនពៅនៃ​លី​គ​កំពូល​កម្ពុជា​នេះ នឹង​ធ្វើ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។​

​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូប​នេះ បន្ទាប់ពី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ព្រៃវែងដោយ​លទ្ធផល ១-០ ក្នុង​ពានរង្វាន់ League Cup 2021 នៅ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​លោក Conor បាន​ចាត់​ទុក​នេះ​គឺជា​បទពិសោធន៍​ថ្មី​មួយ ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​សម្បូរ​កីឡាករ​ក្មេងៗ និង​មាន​គុណភាព បូក​ផ្សំ​ជាមួយ​ការរៀបចំ​បាន​ល្អ​របស់​គ្រូ​បង្វឹក។ តែ​យ៉ាងណា​លោក​ក៏​រីករាយ សម្រាប់​​ជ័យជម្នះ​លើ​ក្រុម ដែល​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន ជាង​ក្រុម​ខ្លួន​នេះ​ផង​ដែរ ។​​

​គួរ​បញ្ជាក់​ថា ក្នុង​ពានរង្វាន់ League Cup 2021 ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងទើប​ប្រកួត​បាន ១​ប្រកួត​ប៉ុណ្ណោះដោយ​យកឈ្នះ​ខេត្ត​ព្រៃវែង ១-០ បន្ទាប់ពី​ប្រកួត​ដំបូង​របស់​ពួកគេ ជាមួយ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទីត្រូវ​បាន​លុបចោល។ ចំពោះ​ប្រកួត​បន្ទាប់ ក្រុម​ជើងឯក​រង​លី​គ​ឆ្នាំ​ចាស់​នេះគ្រោង​ជួប​ជាមួយ​ ក្រុម​កង​យោធពល​ខេមរភូមិន្ទនា​ថ្ងៃ​ទី​១៩ ខែ​មិថុនា​ខាងមុខនៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ដែល​ជា​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល B៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        358
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        446

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm