អ៊ីស្រាអែល៖ ប្រភពមួយស្និទ្ធនឹងលោក Bennett បាននិយាយថា នៅថ្ងៃដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ លោក Naftali Bennett មិនត្រូវបានទទួលការរាក់ទាក់ពីសំណាក់ លោក Benjamin Netanyahu ដែលជាអ្នកកាន់តំណែងមុនរបស់លោកទេ ដោយផ្តល់ពេលឱ្យលោកត្រឹមតែ ២៥នាទីប៉ុណ្ណោះនៅក្នុងកិច្ចប្រជុំផ្ទេរអំណាចរបស់លោកទាំង២ នៅការិយាល័យនាយករដ្ឋមន្ត្រី។

ប្រភពដដែលបាននិយាយថា មេដឹកនាំទាំង២ បានដោះស្រាយបញ្ហាសន្តិសុខ និងការទូតដែលក្រោយមកត្រូវបានបំពេញបន្ថែមដោយការប្រជុំរបស់លោក Bennett ជាមួយទីប្រឹក្សាសន្តិសុខជាតិគឺលោក Meir Ben-Shabbat។ ប្រភពបាននិយាយថា ទេលោកមិនខឹងទេ បំភ្លេចចោលទៅ ដល់ពេលត្រូវបន្តដំណើរទៅមុខហើយ។ លោក Netanyahu បានបដិសេធមិនចូលរួមក្នុងពិធីផ្ទេរអំណាចតាមប្រពៃណី ហើយកិច្ចប្រជុំខ្លីបានធ្វើឡើងនៅក្រោយជំនួបបិទទ្វារ។មិនមានកិច្ចប្រជុំបន្ថែមទៀតត្រូវបានគ្រោងទុករវាង លោក Netanyahu និងលោក Bennett នោះទេ។ ប្រភពជិតស្និទ្ធនឹងលោក Bennett បាននិយាយថា លោក Netanyahu មិនអនុញ្ញាតឱ្យបុគ្គលិកណាមួយរបស់លោក បើកកិច្ចប្រជុំផ្ទេរអំណាចឡើយ មុនពេលរដ្ឋាភិបាលថ្មីត្រូវបានអនុញ្ញាតជាផ្លូវការកាលពីថ្ងៃអាទិត្យ៕
អត្ថបទ៖ សុខមាន