ព្រះសីហនុ៖សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ បានចូលរួមអបអរសាទរខួបលើកទី ៤៥ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈការថតរូប និងវីដេអូ នៅតាមទីតាំងសមិទ្ធផលថ្មីៗ ក្នុងខេត្តចំនួន ៣ ទីតាំង រួមមាន ខ្មែរធ្វើបាន រូបសំណាកព្រះថោងនាងនាគ និងព្រះឧមាមហេសូ ដោយមានសមាជិក សមាជិកាស.ស.យ.ក ចូលរួមសរុបចំនួន ៣២០ រូប។







