ព្រះមហាក្សត្រ ផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាឱ្យបន្តខិតខំប្រឹង ប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះ ជំនាញ

2023/12/03 06:02:03 pm        391

ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥និងអន្តរជាតិលើកទី៤១ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា បានសព្វព្រះ រាជហឫទ័យផ្ញើ ព្រះរាជសារចូលរួមអបអរសាទរជាមួយបងប្អូន កូនក្មួយ ជនរួមជាតិ មាន​ពិការភាព ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដោយភ្ជាប់នូវការ សួរសុខ​ទុក្ខ​ប្រកប​ដោយ​ក្តី​នឹក​រលឹក និង​ស្រឡាញ់​ជាទីបំផុត ជូនបងប្អូន កូនក្មួយ ជនមានពិការភាពគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ សូម​មាន​សុខ​ភាពល្អ សុភមង្គល និងជោគជ័យ គ្រប់កិច្ចការ។

ព្រះអង្គបានបង្ហាញនូវសេចក្តីរំភើបរីករាយ ហើយសូមគាំទ្រលើប្រធាន បទ “ដំណោះ​ស្រាយ​ប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ - ព្រោះបាន បង្ហាញពីឆន្ទៈ​របស់​រាជ​រដ្ឋាភិបាលក្នុងការផ្តល់ការសម្របសម្រួលផាសុកវត្ថុនៅទីកន្លែងសាធារណៈ និង ឯកជន​លើក​កម្ពស់​អភិបាលកិច្ចល្អជូនជនមានពិការភាព និ​ង​ជំរុញ​ការ​ចូលរួម​ដ៏ថ្លៃថ្លាមិន​អាច​ខ្វះ​បាន​របស់ បងប្អូន កូនក្មួយ ជនមានពិការភាព និងក្រុមគ្រួសារក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ជា​ពិសេស​តាម​បែប បច្ចេកវិទ្យាឌីជីថល។

ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្នុងនាមព្រះអង្គផ្ទាល់ ព្រះករុណា មានបីតិសោមនស្ស សូម​ចូលរួមអបអរសាទរជាមួយបងប្អូន កូនក្មួយ ជនរួមជាតិ មានពិការភាព ក្នុងឱកាស​ទិវា​ជន​មាន​ពិការ​ភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

ព្រះករុណាក៏បានផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជា សូមបន្តកិច្ចខិតខំប្រឹងប្រែងស្វាធ្យាយ អភិវឌ្ឍ​ចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេស សម័យ បច្ចេក​វិទ្យា​ទំនើប​ក្រោម​ដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅ សម្រេចបាននូវគុណភាពជីវិតល្អប្រសើរ ។

ក្នុងន័យនេះ ព្រះអង្គក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និង ការចូលរួម​របស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គម​មួយ​សម្រាប់​ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។ ជនមានពិការ​ភាព​រប​ស់​យើង​ត្រូវ​ការ​ភាព​កក់​ក្តៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះ​គឺ​ជាការ​លើក​ទឹក​ចិត្ត​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​របស់​ពួក​គាត់ ដោយមិនមានការ រើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជន​មាន​ពិការភាពទទួលបានសិទ្ធិពេញលេញ។

ជាមួយគ្នានេះ ព្រះករុណា បានថ្លែងនូវការកោតសរសើរនិងអរគុណជាអនេកចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិនិងអន្តរជាតិ ប្រទេស​ជាមិត្ត អង្គការជាតិនិងអន្តរជាតិ ដែលបានចូល​រួម​វិភាគ​ទាន​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ថវិកា ស្បៀង សម្ភារៈក្នុងការ ជួយសង្គ្រោះប្រជារាស្ត្រ ជាពិសេស​ជន​មានពិ​ការភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩កន្លងមក។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថក៏សូមចូលរួមអបអរសារទរសមិទ្ធផល២៥ឆ្នាំកន្លងមក របស់រាជរដ្ឋាភិបាលតាមរយៈការ អនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រកបដោយជោគជ័យធ្វើឱ្យ ប្រជាជាតិ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ ឯកភាពជាតិ និងឯកភាពទឹកដី មានអធិបតេយ្យភាព បូរណភាពទឹកដីទាំងស្រុង។ អតីត​រាជ​រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណ​ទាំង​៤​ដំណាក់​កាល​ដោយ​បានរុញច្រាននាវាកម្ពុជា សម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបានលើកកម្ពស់កិត្យា នុភា​ព​កម្ពុជា​កាន់តែត្រចះត្រចង់នៅលើឆាកជាតិនិងអន្តរជាតិ។

ជាមួយគ្នានេះដែរ ព្រះអង្គក៏បានកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយ ថាមវន្ត​និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ប​ញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្នុង​គោល​ដៅ​ជំរុ​ញ​កំណើនការងារប្រសិទ្ធភាព សមធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករ​ជំរុញ​ឱ្យ​សម្រេច​បាន​ទស្សនៈវិស័យរយៈពេលវែងសម្រាប់ ប្រទេសកម្ពុជា ជាប្រទេសមាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាថ្មីម្តងទៀត ព្រះអង្គក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និង​កាកបាទក្រហមកម្ពុជា ដែលតែងតែផ្ដល់ក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងផ្តល់អាទិភាព ចំពោះ សុខុមាលភាពរបស់ជនមានពិការភាព ដែលជួបទុក្ខលំបាកនាពេលកន្លងមក ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm